KPT+
៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក
ក្នុងស្ថានភាពយើងពិបាកចេញទៅខាងក្រៅ ជួបជុំមិត្តភក្ដិ ឬក្រុមគ្រួសារបែបនេះ ច្បាស់ជាធ្វើឲ្យមានអារម្មណ៍ធុញថប់ ឬអារម្មណ៍ឯកាចាប់ផ្ដើមកើតឡើងភ្លាម។ អារម្មណ៍ឯកាយូរ អាចធ្វើឲ្យយើងប៉ះពាល់ផ្លូវចិត្ត ធ្វើឲ្យគិតអីលែងចេញ និងធ្វើឲ្យយើងមិនសប្បាយចិត្តក៏មាន ហើយបើវាបន្តក្នុងរយៈពេលយូរ វាអាចធ្វើឲ្យរាងកាយយើងមានការឈឺចាប់ ពិបាកគេង និងប្រព័ន្ធការពាររាងកាយចុះខ្សោយផងដែរ។ ពេលជួយបញ្ហាបែបនេះ គ្នាយើងអាចសាកល្បងដោះស្រាយបានដោយធ្វើសកម្មភាពដូចខាងក្រោមនេះ។

១. បង្កើតសំឡេងក្នុងផ្ទះ
ពេលចាប់ផ្ដើមមានអារម្មណ៍ឯកាប្រជ្រៀតចូលក្នុងការគិត ឬខួរក្បាល យើងអាចបំបាត់វាទៅវិញដោយការបន្ថែមសំឡេងនៅក្នុងផ្ទះ ឬបន្ទប់យើងនៅ។ តន្ត្រីអាចជួយធ្វើឲ្យយើងមានអារម្មណ៍ល្អ និងស្រស់ស្រាយឡើងវិញ ហើយយើងក៏អាចមើលរឿង ឬស្ដាប់កម្មវិធី Podcast ឬ Audiobook ដើម្បីបន្លប់អារម្មណ៍ឯកា។
២. រក្សាទំនាក់ទំនង

ត្បិតតែមិនអាចចេញក្រៅជួបគ្នាបាន យើងអាចរក្សាទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធតាមរយៈប្រព័ន្ធអ៊ីនធើណែតបានដែរ។ បើយើងមានអារម្មណ៍ឯកានឹកពួកគេ យើងអាចឆាតអនឡាញ ទូរស័ព្ទ ឬតេតាមវីដេអូយើងអាចជួបមុខគ្នា ឬ facetime ជាមួយមិត្តភក្ដិ និងសមាជិកគ្រួសារដទៃ។
៣. ចេញក្រៅផ្ទះ
ចំពោះគ្នាយើងមួយចំនួនធំ ការដែលសម្ងំក្នុងផ្ទះយូរពេក អារម្មណ៍ស្មុគស្មាញនឹងកើតឡើងដោយឯកឯង យូរៗទៅបណ្ដាលទៅជាស្ត្រេសវិញ។ ហេតុនេះ យើងគួរចេញពីបន្ទប់ ឬចេញទៅយ៉រមុខផ្ទះ ឬចេញទៅអង្គុយលេងមុខផ្ទះខ្លះ ឬអាចដើរហាត់ប្រាណ មើលគេឯងនៅតំបន់ក្បែរៗផ្ទះក៏បាន (បើអាចចេញក្រៅផ្ទះបាន)។
៤. ចិញ្ចឹមសត្វ
:max_bytes(150000):strip_icc()/an-asian-chinese-female-young-adult-having-bonding-time-with-her-pet-toy-poodle-on-sofa-near-the-window-in-living-room-1204437058-0956b35ff3e044adac0ebf0eb8742be7.jpg)
ការចិញ្ចឹមសត្វទាមទារភាពអត់ធ្មត់ ពេលវេលា និងថវិកា ដើម្បីថែទាំវាឲ្យបានល្អ មិនថាជាសត្វឆ្កែ ឬសត្វឆ្មារ ឬត្រីក្នុងអាងនោះទេ។ ត្បិតតែសត្វមិនអាចនិយាយភាសាយើងយល់បាន ក៏ប៉ុន្តែពួកគេតែងតែនៅក្បែរយើង ចាំធ្វើឲ្យយើងសប្បាយចិត្តគ្រប់ពេលវេលាដែលយើងត្រូវការ។
៥. ធ្វើអ្វីដែលយើងស្រលាញ់
អារម្មណ៍ឯកាអាចប៉ះពាល់ដល់ផ្លូវចិត្តរហូតយើងលែងចង់ធ្វើអ្វីៗទាំងអស់ក៏មាន ឬលែងចង់ធ្វើអ្វីដែលយើងស្រលាញ់ទៀត។ ដូចនេះ យើងគួរបន្តធ្វើសកម្មភាពណាដែលយើងស្រលាញ់ និងផ្ដល់ភាពសប្បាយរីករាយដល់យើង ដើម្បីបន្លប់ពេលវេលា ក៏ដូចជាភាពឯកា។ ឧ. ការអានសៀវភៅ មើលរឿងភាគ ភាពយន្ត ឬបង្កើតអ្វីៗថ្មីតាមគំនិតច្នៃប្រឌិតរបស់ខ្លួនក៏បាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ
ចុចអាន៖ វិធីផ្លាស់ប្ដូរជីវិតឲ្យប្រសើរជាងមុន ចាប់ផ្ដើមពីពេលនេះទៅ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


