Connect with us

KPT+

វិធី​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​ប្រសើរ​ជាង​មុន ចាប់ផ្ដើមពីពេលនេះទៅ

បានផុស

នៅ

មិន​ថា​អ្នកមាន​អាយុ​ប៉ុន្មាន​ទេ​ វា​មិន​យឺត​ពេល​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​ឲ្យប្រសើរឡើយ។ ណាស់តែយើងណុងខ្ចិលមិនចង់ឬប្រគល់ជីវិតឲ្យវេនកម្មរបស់យើង ហ្នឹងអាចថាខ្លះ។

បើនិយាយពីធម៌ព្រះ មនុស្សក្នុងលោកនេះអ្នកណាក៏មានកម្មជារបស់ខ្លួន សំខាន់ទោះអ្នកស្ពាយវាមកច្រើនពីកំណើតយ៉ាងណា បើអ្នកមិនខំប្រឹងទំលាក់វាចោលខ្លះ នោះនឹងធ្ងន់ទៅៗមួយជីវិតលាងកម្មខ្លួនមិនចប់ឡើយ។ រឿងអីក៏មានទីបញ្ជប់របស់វា កុំទំលាប់និយាយថា នេះគឺកម្មខ្ញុំ ខំយ៉ាងណាមានតែប៉ុណ្ណឹង ឬធ្វើម៉េចកម្មខ្ញុំជ្រុលចឹងទៅហើយ។

សូមប្រញាប់​អាន​អត្ថបទ​នេះ​ ដើម្បី​ស្វែងយល់​ពី​របៀប​ធ្វើការ​ផ្លាស់ប្ដូរ​ជីវិត​ ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ ដើម្បី​​​ឲ្យ​មាន​អារម្មណ៍​រីករាយ​និង​សន្តិភាពដូចគេឯងវិញ។

១. ផ្លាស់ប្តូរទម្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​ចង់​ផ្លាស់ប្ដូរ​ជីវិត ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​បានធ្វើ​រាល់ថ្ងៃ​ជាមុន​សិន។ យើង​មិន​ចាំ​បាច់​ផ្លាស់ប្ដូរ​រឿង​គ្រប់យ៉ាង​ក្នុង​ពេល​តែ​មួយ​ឡើយ។ សាកល្បង​ធ្វើការ​ផ្លាស់ប្ដូរ​រឿង​អ្វី​មួយ​ដែល​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង​មក​វិញ។ នោះមានន័យថា រឿងណាមិនបានផ្ដល់ភាពរីករាយឲ្យយើងទេ កាត់ចោលកុំស្ដាយ! ជាពិសេសមនុស្សណាសាំញាំជាមួយយើងច្រើន ក៏កុំ​ទុកជិតខ្លួននាំអន្តរាយអនាគតទេ។ ចាប់ផ្ដើម​ផ្លាស់ប្ដូរ​រឿយៗ ធ្វើម៉េចឲ្យតែសុខភាពផ្លូវចិត្តល្អ។

ការ​ផ្លាស់ប្ដូរ​បន្តិចបន្តួច​មើល​ទៅ​ដូចជា​មិន​សូវ​សំខាន់​ទេ​ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យជីវិត​យើង​រីករាយ​ជាង​មុន​ ដោយសារ​តែ​យើង​បាន​បន្ថែម​នូវ​ភាព​ចម្រុះ​​ក្នុង​ជីវិត ។

២. ពិនិត្យ​មើល​ផ្លូវ​ជីវិត

មិន​ថា​នៅ​សាលារៀន ​ធ្វើ​ពេញ​ម៉ោង​ ឬ​ការងារ​ស្ម័គ្រចិត្ត ​ឬក៏​ការ​ធ្វើដំណើរ​ទៅ​ណា​ សូម​មើល​ផ្លូវ​ជីវិត​ខ្លួនឯង​ ហើយ​សម្រេច​ថា​ តើ​វា​ស្រប​តាម​តម្លៃ​របស់​អ្នក​ដែរ​ឬទេ។

តើ​ចំណង់ចំណូលចិត្ត​នៃ​ចំណាប់​អារម្មណ៍​និង​គោលដៅ​របស់​យើង​ គឺ​ជា​អ្វី? សំណួរ​នេះ​មិន​ត្រឹម​តែ​ទាក់ទង​នឹង​អាជីព​របស់​យើង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​យើង​ផង​ដែរ។ តើ​យើង​ចង់ឲ្យ​អ្នក​ដទៃ​បរិយាយ ​និង​ចងចាំ​យើង​យ៉ាង​ដូចម្ដេច? គួរ​តែ​កំណត់​ថា​ តើ​របៀប​រស់នៅ​របស់​យើង ​ត្រូវ​គ្នា​នឹង​តម្លៃ​ផ្ទាល់ខ្លួន​យើងឬពួកគេ​អត់?

. កែលំអ​ទំនាក់ទំនង

មិន​ថា​រក​លុយ​បាន​ច្រើន​ប៉ុណ្ណា​ ហើយ​សមិទ្ធផលយើង​ ​អស្ចារ្យ​ប៉ុណ្ណា​ទេ។ យើង​មិន​អាច​រីករាយ​នឹង​ភាព​ជោគជ័យ​បាន​ទេ ​ប្រសិន​បើ​​មិន​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ចែករំលែក​វា។

ត្រូវ​ចំណាយ​ពេល​វេលា​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ឲ្យ​បាន​ច្រើន ​ហើយ​បង្ហាញ​ក្ដី​អាណិតអាសូរ​និង​ការ​យោគយល់​ចំពោះ​គ្នា។

៤. ចេញ​ពី​តំបន់​ឯកាទុក្ខសោក

មនុស្ស​ខ្លះ​ងាយ​នឹង​ទទួល​បាន​ការ​លួងលោម ​ពី​ទម្លាប់​និង​ការ​ស្គាល់​គ្នា​ដដែលៗ​ពេក។ ដូច្នេះ​ចង់​ចាកចេញ​ពី​តំបន់​ឯកា​​ សូម​​ព្យាយាម​ធ្វើអ្វី​មួយ​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​រាល់ថ្ងៃ ទៅ​កម្មវិធី​ដែល​មិន​ធ្លាប់​បាន​ទៅ ​និយាយ​ជាមួយ​មនុស្ស​ថ្មី​ បរិភោគ​អ្វី​ដែល​ថ្មី​ និង​ធ្វើ​រឿង​ដែល​យើង​មិនធ្លាប់​ជួប​ផ្សេង​ទៀត។ សូមចាកចេញពីមនុស្សដែលបង្ករឿងក្ដៅក្រហាយឲ្យអ្នកមិនលោះថ្ងៃ កុំនៅសាំជាមួយមនុស្សអស់ហ្នឹង។ បើអ្នកនៅតែជជែកវែកញែកដដែលៗ ជីវិតអ្នកគ្មានថ្ងៃបានទៅមុខនឹងគេឡើយ។​

៥. រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន

វិធី​ល្អ​បំផុត​ក្នុង​ជីវិត ​គឺ​បញ្ឈប់​ការ​រស់នៅ​ជាមួយ​​អតីតកាល​ ហើយ​ឈប់​ព្រួយ​​បារម្ភ​ពី​អនាគត។ ដំបូង​ត្រូវ​ទទួល​ស្គាល់​ ចងចាំ​រឿង​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើង​មិន​ល្អ។ បើ​វា​ជា​ហេតុការណ៍​ថ្មីៗ​នេះ​ ហើយ​យើង​មាន​អារម្មណ៍​ចង់​យំ​ ឬ​ស្រែក ​ចូរ​ធ្វើ​វា​ចុះ កុំខ្មាស់អ្នកណាអី។

នៅ​ពេល​ដែល​យើង​សោកស្ដាយ ​វា​ក៏​គ្មាន​បាន​អី​មក​វិញ ​រឿង​ទាំងអស់​បាន​ចប់​ហើយ​ គ្មាន​អ្វី​ធ្វើ​ដើម្បី​បាន​វា​មក​វិញ​ឡើយ។ ចូរ​ទទួល​ស្គាល់ ​ហើយ​អរគុណ​ដែល​វា​ចប់​ហើយ​ ទុក​ឲ្យ​វា​ទៅ​ចុះ។ បើអ្នកនៅស្ដាយអ្នកដូចនៅជាប់សំពាយកម្មគ្មានថ្ងៃងើបរួច។ តែបើអ្នកព្រមទទួលយកថ្ងៃនេះ អ្នកនឹងល្អប្រសើរជាងមុន កុំនៅចិត្តមិនដាច់ស្រលះនាំលំបាកខ្លួន។

ត្រូវចងចាំថា មិនថាអ្នកធ្វើល្អប៉ុណ្ណាទេ មនុស្ស​ដែលចាំតែសង្គេតអ្នកគេនៅតែចាប់កំហុសរុញអ្នកទំលាក់ទេ។​ ព្រោះមនុស្សអស់នេះ ទោះយើងមិនបានធ្វើអីក៏ថាយើងហ្នឹងឌឺដងគេដែរ។ គួរចំណាយ​ពេល​ខ្លះ​ដើម្បី​ចងចាំ​រឿង​ល្អៗ ​ដែល​បាន​កើត​ឡើង​ចំពោះ​យើង​កាល​ពី​មុន ឬធ្វើល្អចំពោះមនុស្សល្អៗបច្ចុប្បន្ន ហើយចាប់ផ្ដើមផ្លាស់ប្ដូរ​ជីវិត​ឲ្យ​ប្រសើរពីពេលនេះទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វី​មនុស្ស​ជា​ច្រើន​ប្រើ​ជីវិត​ខុស​ព្រោះ​រត់​តាម​ភាព​លោភលន់?

ចុចអាន៖លាហើយ Comfort Zone ព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៨ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម