KPT+
ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍ខឹងបានខ្លះ
អារម្មណ៍ខឹង ឬមួម៉ៅ នរណាក៏កើតមានដែរ ហើយកើតឡើងនៅពេលដែលមានទង្វើ ឬសកម្មភាពមិនល្អណាមួយប៉ះពាល់ទៅដល់រាងកាយ ឬផ្លូវចិត្តរបស់យើង។ ស្ថានភាពនោះ ពេលខ្លះគឺអាចបង្កឲ្យមានទំនាស់ ឬពេលខ្លះរហូតអំពើហិង្សាកើតឡើង។ តែយ៉ាងណាក្តី យើងក៏នៅអាចគ្រប់គ្រងអារម្មណ៍នោះបាន ខាងក្រោមនេះជាគន្លឹះខ្លះក្នុងការជួយ គ្នាយើងអាចគ្រប់គ្រងអារម្មណ៍ខឹង ឬបន្ថយភាពមួម៉ៅបានខ្លះ។
១. ទទួលស្គាល់ថាយើងមានអារម្មណ៍មិនល្អ

យើងខ្លួនឯង ជាអ្នកដឹងថាខ្លួនមានអារម្មណ៍បែបណា បើមានអារម្មណ៍មួម៉ៅ កុំលាក់បាំងនឹងខ្លួនឯងអី ប្រាប់ខ្លួនអ្នកថា ពិតជាខឹងនឹងទង្វើមិនល្អនោះមកលើខ្លួនមែន។ ការទទួលស្គាល់ការពិតនោះនាំឱ្យយើងអាចរកដំណោះស្រាយល្អមួយ ហើយអាចធ្វើឱ្យអារម្មណ៍ខឹងបានរសាយដែរ។
២. រំសាយអារម្មណ៍ខឹង
យើងអាចសាកល្បងរំសាយកំហឹងតាមរយៈការរត់ហាត់ប្រាណ វាយបាវសាក់ រាំ លោត ឬធ្វើសកម្មភាពអ្វីដែលមានប្រយោជន៍ដូចជាធ្វើការងារផ្ទះជាដើម។ ត្រូវប្រាកដថា យើងមិនប្រើអំពើហិង្សាឱ្យនរណាម្នាក់ឈឺចាប់ ឬបោកបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដើម្បីបន្ថយកំហឹង នោះឡើយ។ គ្នាយើងអាចទៅកន្លែងស្ងាត់ រួចស្រែកឱ្យខ្លាំងអស់ពីចិត្ត នឹងជួយឱ្យអារម្មណ៍យើងរសាយស្បើយពីភាពតានតឹងផងដែរ។៣. សរសេររៀបរាប់អារម្មណ៍ខឹងនៅលើក្រដាស
បើគ្នាយើងមានកំហឹង ហើយមិនអាចចែករំលែករឿងនោះប្រាប់អ្នកដទៃបាន យើងក៏អាចសរសេរពីអារម្មណ៍នោះលើក្រដាស ឬសៀវភៅមួយក្បាល។ ធ្វើរបៀបនេះ យើងអាចគ្រប់គ្រងអារម្មណ៍ខឹងបាន ដោយយើងនឹងយល់ពីអ្វីដែលធ្វើឱ្យខ្លួនយើងកើតទុក្ខ និងអាចលេចចេញនូវគំនិតដើម្បីដោះស្រាយបញ្ហានោះបែបណាផងដែរ។
៤. ចែករំលែករឿងនោះទៅដល់មនុស្សដែលយើងជឿទុកចិត្ត
មិត្តរួមការងារ សាច់ញាតិ មិត្តភក្តិជិតស្និទ្ធ អាចជួយរំលែក ឬសម្រាលទុក្ខសោកនៃអារម្មណ៍ខឹងរបស់យើងបានខ្លះដែរ។ ជាការល្អ យើងអាចនិយាយប្រាប់ ឪពុកម្តាយ បងប្អូន ឬមនុស្សដែលយើងជឿជាក់។
៥. លំហែអារម្មណ៍

ពេលមានអារម្មណ៍ខឹងខ្លាំង យើងអាចសម្រួលចិត្ត ដកដង្ហើមឱ្យវែងៗ និងប្រាប់ខ្លួនឯងថាអ្វីៗនឹងល្អប្រសើរឡើងវិញ។ គ្នាយើង ក៏អាចជ្រើសយកបទចម្រៀងស្តាប់លំហែអារម្មណ៍ លេងហ្គីតា ទស្សនាវីដេអូអប់រំ ឬវីដេអូលើកទឹកចិត្ត ឬអ្វីមួយជាការកម្សាន្ត ដែលយើងចូលចិត្ត៕
ចុចអាន៖អ្នកជំនាញថា៖ ខឹងច្រើន ធ្វើឲ្យយើងធាត់
ចុចអាន៖វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹង ចៀសវាងនាំអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


