Connect with us

KPT+

៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស

បានផុស

នៅ

គ្នាយើងភាគច្រើន ជួប​បញ្ហា​ស្ត្រេស ខួរក្បាល​ស្មុគស្មាញ​សឹងរាល់​ថ្ងៃ ដោយសារ​ការងារ របររកស៊ី គ្រួសារ លុយ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម។ បើ​បញ្ហា​ស្ត្រេស កើតមាន​រយៈពេល​យូរ វាអាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ទៀតផង ដូចជា គេងមិន​លក់ កើត​ជំងឺ​លើសឈាម ទឹកនោមផ្អែម និង​បេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា បញ្ហា​ទាំង​នេះ អាច​ដោះស្រាយ​បាន តាមរយៈ​មធ្យោបាយ ៧​យ៉ាង ដែល​យើងគ្រប់​គ្នាអាច​ធ្វើបាន ដើម្បី​សម្រាក​ខួរក្បាល និង​គ្រប់គ្រង​បញ្ហា​ស្ត្រេស។

១. រកមូលហេតុ​នៃ​បញ្ហា​ស្ត្រេស

យើងមិន​អាច​សម្រាកខួរក្បាល​បានទេ ប្រសិនបើ​យើងមិន​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឲ្យ​យើង​ស្ត្រេស។ តាមរយៈ​ការ​កំណត់​មូលហេតុ​នៃ​បញ្ហា​ស្ត្រេស ហើយ​បំបែក​បញ្ហាទាំង​នោះ ដូច្នេះ យើង​អាច​រៀបចំ​សកម្មភាព ដើម្បី​ដោះស្រាយ និង​គ្រប់គ្រង​បញ្ហា​មួយៗបាន។

២. ដកដង្ហើមវែងៗ

asiatische Frau, die Yoga Meditation zu Hause tut 1229279 Stock-Photo bei  Vecteezy

នេះជាចំណុច​ពិសេស​មួយ ដែល​អាច​ជួយ​សម្រាក​ខួរក្បាល កុំឲ្យ​គិត​ច្រើន និង​ស្មុគស្មាញ​ខ្លាំង។ ដកដង្ហើម​វែងៗ តាមរយៈច្រមុះ ហើយ​ធ្វើយ៉ាងណា ឲ្យ​ខ្យល់ចូល​ទៅ​តំបន់​ក្រពះ រួចហើយ​បញ្ចេញ​ខ្យល់​តាម​មាត់​វិញយឺតៗ។ តាមរយៈ​ការ​ដកដង្ហើម​វែងៗ និង​យឺតៗ វា​បញ្ជូន​សញ្ញាទៅ​ខួរក្បាល ឲ្យ​សម្រាក។

៣. ម៉ាស្សា

ដើម្បី​សម្រាក​ខួរក្បាល យើងត្រូវ​សម្រាក​រាងកាយ​ជាមុនសិន ហើយ​ការម៉ាស្សា ជា​វិធីល្អ​មួយ។ ការ​ម៉ាស្សា មិន​ត្រឹមអាច​ជួយ​សម្រួល​សាច់ដុំ បន្ថយ​ការចុក និង​ឈឺចាប់​ផ្សេងៗ ប៉ុន្ដែ​វាអាច​បន្ថយ​បញ្ហា​ស្ត្រេស និង​ជួយឲ្យ​ស្រួលខ្លួន​រយៈពេល​យូរ ក្រោយ​ម៉ាស្សា។

៤. មុជទឹក

Taking shower too often (basically over-cleaning) can affect your immune  system | Health - Hindustan Times

ការមុជទឹក​ក្តៅឧណ្ហៗ អាចជួយ​សម្រួល​ការឈឺចាប់​សាច់ដុំ សម្រួល​អារម្មណ៍ និង​បញ្ហា​ស្ត្រេស ក៏ដូចជា​សុខភាព​ទូទៅ និង​ស្បែក។

៥. គេង​ថ្ងៃ ពី ២០-៣០​នាទី

គ្នាយើងខ្លះ គេង​មិន​គ្រប់គ្រាន់​ទេ នៅពេល​យប់ ដូច្នេះការ​គេង​ថ្ងៃ ពី ២០-៣០​នាទី អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ហើយ​វាជា​វិធី​សម្រាក​មួយ ដែល​ប្រើនៅ​ទូទាំង​ពិភពលោក។

៦. ហាត់ប្រាណ

យើងមាន​រឿងជាច្រើននៅ​ក្នុង​ខួរក្បាល ដូច្នេះការហាត់ប្រាណ បញ្ចេញ​សកម្មភាព​ដោយ​ផ្ដោត​អារម្មណ៍ អាច​ជួយយើង​មិនឲ្យ​គិត​ពីបញ្ហា​នានា ដែល​នាំឲ្យ​យើងស្ត្រេស។ ការហាត់ប្រាណបែប​នេះ មានដូចជា ការលើក​ទម្ងន់ រត់កំណត់​គោលដៅ ៥​គីឡូម៉ែត្រ ឬហាត់​យ៉ូហ្គា​ជាដើម។ ការហាត់ប្រាណ ជួយ​បញ្ចេញ​សារធាតុ​អង់ដូភីន ដែល​ត្រូវ​ស្គាល់​ថា ជាអ័រម៉ូន​ធ្វើឲ្យ​អារម្មណ៍​ល្អ។

៧. មើលភាពយន្ត

How Phones are letting you watch Film & TV anytime, anywhere | Nerdly

ពេលខ្លះ គ្មានអ្វី​ប្រសើរ​ជាង​ស្លុង​អារម្មណ៍​ជាមួយ​សាច់រឿង នៅ​ក្នុង​រោងភាពយន្ត​ងងឹតៗ​នោះទេ ដែល​ជួយ​ឲ្យ​យើង មិន​ឲ្យ​គិតពី​បញ្ហា​ស្ត្រេស​នានា។ ការ​មើលភាពយន្ត​តាម​ទូរស័ព្ទ ក៏អាច​ជួយ​យើង​សម្រាក​ខួរក្បាល​ផងដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង

ចុចអាន៖ ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម