Maserati Grecale សម្ពោធរថយន្តថាមពលស៊េរីថ្មីទៅកាន់ពិភពលោក
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

Maserati Grecale សម្ពោធរថយន្តថាមពលស៊េរីថ្មីទៅកាន់ពិភពលោក

បានផុស

នៅ

រថយន្តថាមពលស៊េរីថ្មី Grecale បានចាប់ផ្ដើមតាំងបង្ហាញជាលក្ខណៈទ្រង់ទ្រាយធំ នៅឯក្រុមហ៊ុន Maserati រួចធ្វើដំណើរតាមដងផ្លូវទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ធ្វើឱ្យកក្រើកពិភពលោក។ រថយន្ត​ស៊េរី​ថ្មី​នេះ បាន​តម្រៀប​គំរូ​ជា​រាង​លំពែង​ដ៏​ធំ​មួយ ប្រវែង​ជាង ១០០​ម៉ែត្រ និង​ប្រើ​រថយន្ត​ចំនួន ៨០​គ្រឿង​ឯណោះ ខណៈ​បច្ចុប្បន្ន​វា​បាន​អភិវឌ្ឍ​ចំនួន ២៥០ គំរូ និង​ចែកចាយ​នៅឯ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក អារ៉ាប់​រួម ចិន ហ្វាំ​ង​ឡង់ និង​អ៊ីតាលី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម៉ូ​ដែល​ថ្មី​នឹង​បង្ហាញ​ទៅកាន់​ពិភពលោក​នា​ឆ្នាំ ២០២២ ខណៈ​ក្រម​ហ៊ុន Maserati នឹង​លេច​វត្តមាន​លើ​ឆាក​អន្តរជាតិ​នាពេល​អនាគត នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅឯ​ទីក្រុង Milan ដោយមាន​ការចូលរួម​ពី​ប្រទេស​នានា​ទូទាំង​ពិភពលោក​។

Maserati ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្លែកៗ​ជាច្រើន​ប្រភេទ ជាមួយនឹង​រូបរាង​ដ៏​អស្ចារ្យ ខុសពី​គេ ងាយ​សម្គាល់​បាន​ភ្លាម មិន​ថា​ទៅដល់​ទីណា​។ ជាមួយនឹង​ការ​រចនា​ឡើង​ដោយ​បំពាក់​បច្ចេកវិទ្យា​ខ្ពស់ និង​ភ្ជាប់​តួអក្សរ​ផ្តាច់មុខ​របស់ខ្លួន វា​បាន​បំពេញ​តាម​តម្រូវការ​ស្តង់ដារ​ឧស្សាហកម្ម​រថយន្ត​សកល​។ ជា​រថយន្ត​ដែល​ទទួលបាន​ភាពជោគជ័យ ធ្វើឱ្យ​រថយន្ត​ស្ព័​រ​អ៊ីតាលី​នេះ មានការ​រចនា ការបើកបរ​ប្រកបដោយ​ផាសុកភាព ស៊ីវិល័យ និង​សុវត្ថិភាព ខណៈពេល​បច្ចុប្បន្ន​រថ​យន្ត​ទាំងនេះ​មាន​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ជាង ៧០​កន្លែង​។

​ជា​សក្ខីភាព ការ​តម្រៀប​គំរូ​ជា​រាង​លំពែង​មាន​៣​ម៉ូត​មាន ម៉ូត Quattroporte flagship ម៉ូត​Ghibli sport sedan និង​ម៉ូត Levante ដែលជា​រថយន្ត​ដំបូង​គេ​ផលិត​ដោយ​ក្រុមហ៊ុន Maserati SUV​។ គ្រប់​ម៉ូ​ដែល​ទាំងអស់​សុទ្ធសឹង​ប្រើប្រាស់​សម្ភារៈ​សម្រិតសម្រាំង​យ៉ាង​ពិសេស និង​បំពាក់​ប្រព័ន្ធ​ដំណោះស្រាយ​បញ្ហា​ដោយ​បច្ចេកទេស​ខ្ពស់បំផុត​។ ចំពោះ​ម៉ូត Ghibli និង Levante ជា​ប្រភេទ​រថយន្ត​កូនកាត់ និង​ជា​រថយន្ត​អគ្គិសនី​ដំបូងបង្អស់​ផងដែរ​របស់​ក្រុមហ៊ុន​។ វា​ប្រើប្រាស់​ម៉ាស៊ីន V6 និង V8 និង​ម៉ាស៊ីន​កូនកាត់​ស៊ីឡាំង ៤ នៅ​នឹង​កង់​ខាងក្រោយ និង​មាន​កង់​៤​។ រីឯ Trofeo Collection រួមមាន Ghibli, Quattroporte និង Levante ដែល​បំពាក់​ដោយ​ម៉ាស៊ីន V8 ដែលមាន​កម្លាំង 580 hp គឺជា​ការបង្ហាញ​ដ៏​អស្ចារ្យ​នៃ​ប្រព័ន្ធ DNA ដែល​ដំណើរការ​ខ្ពស់​របស់​ម៉ាក Trident​។

​ដោយឡែក រថយន្ត​ទំនើប MC20 ដែល​តម្រៀប​នៅ​ជួ​រលើ​កំពូល​គេ ដំណើរការ​ដោយ​ម៉ាស៊ីន Nettuno V6 ដ៏​ល្អឥតខ្ចោះ ដោយ​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា F1-derived មាន​ថាមពល​ខ្លាំង ហើយ​ផលិត​តាម​ស្តង់ដារ​ខ្ពស់បំផុត​។

​សព្វថ្ងៃនេះ ក្រុមហ៊ុន Maserati មាន​រោងចក្រ​ផលិត​ចំនួន​បី​គឺ​ម៉ូត Ghibli និង Quattroporte ត្រូវ​ផលិត​នៅ​រោងចក្រ Grugliasco ទីក្រុង Turin និង​រោងចក្រ Avvocato Giovanni Agnelli Plant (AGAP) និង​ម៉ាក Levante ផលិត​នៅ​រោងចក្រ Mirafiori ក្នុង​ទីក្រុង Turin ។ ចំណែក MC20 ផលិត​នៅ​រោងចក្រ Viale Ciro Menotti ទីក្រុង Modena៕

​សម្រាប់​ព័ត៌មាន​បន្ថែម​៖

Maria Conti – ប្រធាន​ផ្នែក​ទំនាក់ទំនង Maserati – [email protected]

Davide Kluzer – ផ្នែក​ទំនាក់ទំនង​ផលិតផល – [email protected]

Camilla Manzotti – ផ្នែក​ទំនាក់​ទំនង Lifestyle – [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

តំណាង UN នៅ​កម្ពុជា ចង់​ឲ្យ​មាន​ច្បាប់​ទទួលស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

ព័ត៌មានជាតិ៣៨ នាទី មុន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា Ronaldo នឹងមកកម្ពុជា ជាមិនខាន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ២ ម៉ោង មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services