ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរព្យាបាលធ្មេញសន្តិភាព ក្នុងស្មារតីរួមគ្នាដើម្បីប្រយោជន៍អ្នកសិល្បៈ
ក្រោមស្មារតីនៃត្រីវិស័យតម្រង់ទិសតែមួយ «រួមគ្នាដើម្បីសិល្បៈវប្បធម៌» សមាគមសិល្បករខ្មែរ បានចុះអនុស្សរណ: យោគយល់គ្នាជាមួយ មន្ទីរពេទ្យធ្មេញសន្តិភាព ក្នុងបំណងរួមគ្នាគិតគូរពីសុខទុក្ខសិល្បករសិល្បការិនី ពិសេសសសិល្បករ រៀមច្បង ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុត នៃគ្រឹះសិល្បៈវប្បធម៌ខ្មែរ ដែលសមាគមសិល្បករខ្មែរអាណត្តិទី៦ តម្កល់ជាការងារអទិភាព ហើយបាននិងកំពុងធ្វើយ៉ាងសកម្ម។


ការចុះអនុស្សរណ:យោគយល់គ្នានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងលោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច ប្រធានមន្ទីរព្យាបាលធ្មេញសន្តិភាព រួមនិងសមាជិក។
ថ្លែងក្នុងឱកាសនោះ ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកនេះ មានលក្ខណៈខុសគ្នាពីរាល់លើក ដោយលើកនេះ ជាការងាររួមគ្នាដ៏មានសារៈសំខាន់ ក្រោមស្មារតីនៃទិសតែមួយ ដោយមានបំណងចូលរួមជួយ និងលើកស្ទួយសិល្បៈវប្បធម៌ និងស្វែងរកផលប្រយោជន៍រួមជូនសិល្បកករសិល្បការិនី។

តាមរយៈអនុស្សារណៈយោគយល់គ្នានេះ មន្ទីរពេទ្យធ្មេញសន្តិភាព បានសហការដោយផ្តល់សេវាពិនិត្យ និងព្យាបាលមាត់ធ្មេញឥតគិតថ្លៃដល់សិល្បករចាស់ៗ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សមាជិកសមាគមសិល្បករខ្មែរ តាមរយៈការបញ្ចុះតម្លៃពិសេសផងដែរ។ សមាគមសិល្បករខ្មែរ បានចាត់ទុកការចូលរួមនេះ មិនត្រឹមជាឧទាហរណ៍ នៃការសហការរវាងវិស័យសុខាភិបាល និងវប្បធម៌ ប៉ុណ្ណោះទេ ក៏បានទុកជារូបសញ្ញាដ៏ច្បាស់លាស់នៃស្មារតីសាមគ្គី និងការចែករំលែកទំនួលខុសត្រូវសង្គមរបស់វិស័យឯកជន។


បើតាមលោកស្រី ឃាម ស្រីហ៊ុច អគ្គនាយិការនៃមន្ទីរព្យាបាលធ្មេញសន្តិភាព ការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរព្យាបាលធ្មេញសន្តិភាព និងសមាគមសិល្បករខ្មែរនាពេលនេះ គឺមានបំណងផ្តល់ទៅកាន់សហគមជាតិ និងសង្គមជាតិ ក្នុងការបណ្តុះស្មារតីស្រលាញ់គាំពារ ជួយគ្នាសាមគ្គីភាព សាងអំពើល្អ និងការផ្តល់ឱ្យ។
ក្នុងន័យនេះ មន្ទីរព្យាបាលធ្មេញសន្តិភាព តាមរយៈការចូលរួមជាមួយសមាគមសិល្បករខ្មែរ នឹងបន្តបេសកកម្មការព្យាបាល និងតំហែរទាំសុខភាពមាត់ធ្មេញ ជូនដល់សិល្បករសិល្បការិនីនៃសមាគមសិល្បករខ្មែរ ពិសេសវីរសិល្បករចូលនិវត្តន៍ ដែលពុំមានលទ្ធភាព អាចទទួលសេវាថែទាំសុខភាពមាត់ធ្មេញពីទន្តពេទ្យឯកទេសបាន។
ឈរលើស្មារតីតែមួយ ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញក្តីសោមន្យក្រលែង ចំពោះការរួមចំណែករបស់មន្ទីរពេទ្យ ដើម្បីគាំទ្រនៅក្នុងសកម្មភាពសង្គមសិល្បៈ។ ក្នុងនោះ សមាគមសិល្បករខ្មែរក៏បានឯកភាព ជួយផ្សព្វផ្សាយគ្នា ទៅវិញទៅមក លើសកម្មភាពសង្គម។

គួររំលឹកថា សកម្មភាពការងារដ៏សកម្ម និងរស់រវើករបស់សមាគមសិល្បករខ្មែរអាណត្តិទី៦ ក្នុងរយៈពេលជាងមួយឆ្នាំនេះ បានផ្តល់នូវទម្ងន់នៃទំនុកចិត្ត និងការជឿជាក់ខ្ពស់បំផុត ទាំងនៅក្នុងចំណោមថ្នាក់ដឹកនាំ មជ្ឈដ្ឋានសិល្បៈ និងមហាជនទូទៅ ពិសេសក៏ទទួលបានការវាយតម្លៃខ្ពស់ពីសប្បុរជននានាផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


