Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងអង្គការសហប្រជាជាតិ ឯកភាព​បន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃ «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជួយពង្រឹងការអនុវត្តសកម្មភាពទៅតាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះរួមមានការផ្តោតសំខាន់ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង ការដាក់បុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ (Formalization) ការងារសមរម្យសម្រាប់យុវជន (Decent Works for Youth) សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។

លោករដ្ឋមន្ត្រី ហេង សួរ បានបង្ហាញក្តីរីករាយ ដែលភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញ​ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចបានការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការបន្តគាំទ្រយន្តការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

ក្រសួងការងារ និងអង្គការសហប្រជាជាតិ ឯកភាព​បន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

ជីវិតកម្សាន្ដ១៣ នាទីutes មុន

សមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរព្យាបាលធ្មេញសន្តិភាព ក្នុងស្មារតីរួមគ្នាដើម្បីប្រយោជន៍អ្នកសិល្បៈ

កីឡា១៣ នាទីutes មុន

ទីបំផុត ជប៉ុន សម្រេចដាក់​បញ្ចូល Ishikawa និងតារាឆ្នើមៗ លេងពាន Nations League ហើយ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

WP៖ ត្រាំ អាចបើកដៃ​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល ATACMS បាញ់​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​រុស្ស៊ី

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

Sokha Hotels

ព័ត៌មានពេញនិយម