Connect with us

ចរាចរណ៍

ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាម​បើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានប្រដេញចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ ក្រោយពីបើកបររថយន្ដក្នុងស្ថានភាពស្រវឹង ហើយព្យាយាមបើកគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអាល់កុលរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ រងរបួសមនុស្ស៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុខមុខវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានដាក់គោលត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលនៅចំណុចផ្លូវផ្សារបឹងបៃតង ខណ្ឌសែនសុខ។ ក្រោយមកក៏មានរថយន្ដ​ម៉ាក LAND CRUISER ពណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BW-6802 បើកចូលគោលដៅត្រួតពិនិត្យ ហើយសមត្ថកិច្ចក៏បានហៅឲ្យចូលដើម្បីត្រួតពិនិត្យ ប៉ុន្តែរថយន្តខាងលើមិនបានចូលតាមការសម្របសម្រួលរបស់សមត្ថកិច្ចនោះទេ បែជាបើកបំបុកប៉ារ៉ាស់របស់សមត្ថកិច្ច និងព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យ រួចបេីករត់ដល់ផ្លូវសហព័ន្ធរុស្ស៊ី ចំណុខមុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏ជ្រុលទៅបុកម៉ូតូកង់បី២គ្រឿង និងរបាំងថ្មបាក់ចំនួន៣កង់ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស។

ភ្លាមៗ កម្លាំងសមត្ថកិច្ចដែលដេញតាមពីក្រោយបានឃាត់ខ្លួន និងវាយខ្នោះអ្នកបើករថយន្ដដែលគេស្គាល់ថា ជាលោក ម៉ៃ សុគន្ធ អតីតតារាចុំម្រៀង និងសម្ដែង ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង យកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម