Connect with us

ចរាចរណ៍

បុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត នៅខណ្ឌឫស្សីកែវ

បានផុស

នៅ

បុរស​ម្នាក់ បាន​បើកបរ​រថយន្ត KIA Carnival ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AL-3331 បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង ៣ និង ៤០ នាទី​ទៀបភ្លឺ ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិតនៅ​ផ្លូវ​លេខ ៩០៧ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ទីតាំង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់ បើកបរ​រថយន្ត KIA CARNIVAL ពណ៌​ខ្មៅ ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​លេខ ៩០៧ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​បុក​រះ​គ្រឿង​សម្ភារៈ​នៅ​ខាងមុខ​បរិវេណ​ផ្ទះ​ប្រជាពលរដ្ឋ និង​ខ្ទាត​ថ្ម​ចំ​កញ្ចក់​ទ្វារ​បែក​កញ្ចក់​ចំនួន ២ ផ្ទាំង ថែម​ទៀត។

អ្នក​ឃើញ​ហេតុការណ៍​បន្ត​ថា ភ្លាមៗ នោះ រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏បាន​បន្ត​បុក​រះ​ចំ​ផើង​ផ្កា រានទេវតា និង​សម្ភារៈ​ផ្សេងទៀត តែ​សំណាងល្អ មិន​ប៉ះចំ​រថយន្ត ១ គ្រឿង​ទៀត ដែល​ចត​នៅមុខ​ផ្ទះ​ឡើយ។ ករណី​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ប៉ុន្តែ​រថយន្ត​ត្រូវ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន ខណៈ​ម្ចាស់​រថយន្ត​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទុក​ឲ្យ​ភាគី​ខាង​រថយន្ត​ធ្វើការ​ដោះស្រាយ​សិន តែ​ដោះ​ស្រាយ​មិន​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​មូលដ្ឋាន ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​វាស់វែង និង​យក​រថយន្ត​បង្ក​ និង​អ្នក​បើក ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម