ចរាចរណ៍
លោក ម៉ៃ សុគន្ធ ប្រឈមជាប់បទល្មើសចំនួន៣ ក្រោមឥទ្ធិពលជាតិស្រវឹង០.៦០មីលីលីត្រខ្យល់
លោក ម៉ៃ សុគន្ធ អតីតតារាចម្រៀង និងសម្ដែង ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ប្រដេញចាប់ឃាត់ខ្លួនបន្ទាប់ពីព្យាយាមបើករថយន្ដគេចពីគោដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអាល់កុលរហូតបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្ស២នាក់រងរបួស។ ក្នុងករណីនេះ អតីតតារាចម្រៀង និងសម្ដែងរូបនេះអាចប្រឈមជាប់បទល្មើសចំនួន៣ក្រោមឥទ្ធិពលជាតិស្រវឹង០.៦០មីលីលីត្រខ្យល់។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី៥កញ្ញានេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា អ្នកបើកបរឈ្មោះ លោក ម៉ៃ សុគន្ធ បានបើកបរក្នុងស្ថានភាពស្រវឹង ០.៦០មីលីត្រខ្យល់ ដែលជាកម្រិតជាតិអាល់កុលខ្ពស់ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលមានការផាកពិន័យ។ លោកបន្ថែមថា បច្ចុប្បន្នលោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការងារតាមនីតិវិធី។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ក្នុងករណីនេះ ជនបង្កឈ្មោះ ម៉ៃ សុគន្ធ ប្រឈមជាប់ការចោទប្រកាន់ចំនួន៣បទល្មើស ទី១ ពាក់ព័ន្ធការបើកបរក្នុងស្ថានភាពស្រវឹង ទី២ បង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងទី៣ បង្កឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៃ សុគន្ធ ដែលគេស្គាល់ថា ជាអតីតតារាចម្រៀង និងសម្ដែង បានព្យាយាមបើករថយន្ដបំបុកប៉ារ៉ាស់របស់កម្លាំងសមត្ថកិច្ចដែលកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅចំណុចមុខផ្សារបឹងបៃតង ក្នុងមូលដ្ឋានខណ្ឌសែនសុខ រហូតបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូកង់បីចំនួន២គ្រឿង បណ្ដាលឲ្យរងរបួសមនុស្សចំនួន២នាក់ និងបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតថែមទៀត។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចដែលប្រដេញតាមពីក្រោយបានឃាត់ខ្លួន និងចាប់វាយខ្នោះអ្នកបើករថយន្ដដែលគេស្គាល់ថា ជាលោក ម៉ៃ សុគន្ធ អតីតតារាចំម្រៀង និងសម្ដែង ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សុខុម







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ