Connect with us

ព័ត៌មានជាតិ

​អ្នក​ប្រកបរបរ​ចិញ្ចឹម​ត្រី​សមុទ្រ ត្អូញត្អែរ​រឿង​ទីផ្សារ ដោយសារ​ជំងឺ​កូ​វីដ​-១៩​

បានផុស

នៅ

ប្រជាពលរដ្ឋ ដែល​ប្រក​បរបរ​ចិញ្ចឹម​ត្រី​សមុទ្រ បាន​លើក​ឡើង​ថា ដោយសារ​ជំងឺ​កូ​វីដ​-១៩ ទីផ្សារ​នាំ​ត្រី ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួកគាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី បូ ណា និង​លោក សុខ​វណ្ណៈ ដែល​ជា​មេការ​អ្នក​ចិញ្ចឹម​ត្រី នៅ​តំបន់​ទំនប់ រលក ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹង​ថា ថៅកែ​របស់​ពួកគាត់​បាន​ជួប​ផល​លំបាក​ច្រើន គឺ​សេដ្ឋកិច្ច​ធ្លាក់ចុះ ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ហើយ​ផល​នេសាទ​ដែល​ចិញ្ចឹម​បាន​ពិបាក​រក​ទីផ្សារ ជាពិសេស​ទីផ្សារ​នាំ​ចេញទៅ​ក្រៅប្រទេស គឺ​មិនមាន​ទេ ដោយ​បច្ចុប្បន្ន​ពួកគាត់​លក់បាន​តែ​នៅលើ​ទីផ្សារ​ក្នុងស្រុក​តែប៉ុណ្ណោះ ហើយ​ទីផ្សារ​ក្នុងស្រុក ដែល​មាន​តម្លៃ​ទាប​ជាង​ការនាំចេញ គឺ​លក់​បាន​ត្រឹម​តម្លៃ​ចាប់ពី​៥​ដុល្លារ​ទៅ ៨ ដុល្លារ​និង​ជាង ២០ ដុល្លារ ទៅតាម​ប្រភេទ​ត្រី គឺ​មាន​តម្លៃ​ខុសគ្នា​ឆ្ងាយ​ជា​មួយ​និង​តម្លៃ នាំចេញ ជាហេតុ ធ្វើ​ឲ្យ​ពួកគាត់​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​គ្រួសារ ក្នុង​ការ​ចិញ្ចឹម​ត្រី ហើយ​អ្វី​ដែល​គួរ​កត់សម្គាល់​ផង​ដែរ​នោះ គឺ​មួយ​រយៈ​ចុងក្រោយ​នេះ ដោយសារតែ​អាកាសធាតុ នៅ​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា​ធ្វើ​ឲ្យ​ទឹក​ហូរ​នាំនូវ​សារធាតុពុល​ពី​ដីគោក​ចូល​ទៅ​ក្នុង​សមុទ្រ​បណ្ដាល​ឲ្យ​ត្រី​របស់​ពួកគាត់​មាន​ជំងឺ និង​ងាប់​ជា​បន្តបន្ទាប់​។​

​លោក ឯម ភា នាយ​ខណ្ឌ រដ្ឋបាល ជលផល​កំពង់សោម បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ នៅ រដូវវស្សា​ផល​នេសាទ មានការ​កើន​ឡើង​ជាង​នៅ​រដូវប្រាំង ហើយ​វារីវប្បកម្ម​ចិញ្ចឹម​ត្រី​ទឹកប្រៃ ក្នុង​រយៈពេល៩​ខែ មាន​ចំនួន ៥២៦ តោន រីឯ​ផល​នេសាទ​សមុទ្រ មាន​ចំនួន ៣៥ ៦៥០​ តោន​។ វារីវប្បកម្ម​ចិញ្ចឹម​ត្រី​ទឹកសាប មាន​ចំនួន ៤១៨ តោន​ក្នុង​រយៈពេល៩ខែ និង​ផល​នេសាទ ទឹកសាប ចិញ្ចឹម​តាម​វាលស្រែ​មាន​ចំនួន ៤០២ តោន និង​មាន​បែរ​ចិញ្ចឹម​ត្រី សមុទ្រ​សរុប ចំនួន ១៧៦៧​បែ​។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ ដែល​ប្រក​បរបរ​ចិញ្ចឹម​ត្រី នៅ​ក្នុង​តំបន់​​ទំនប់រលក មាន​ចំនួន ៦​ទីតាំង មាន​បែ​ជាង ៣០០ ដោយ​ពួកគាត់​ចិញ្ចឹម​ប្រភេទ​ត្រី​តុកកែ ត្រី​ឆ្ពង់ ត្រី​ផ្ទក់​សមុទ្រ ត្រី​ចាប និង​ត្រីអាំង​កឺ​យ ព្រោះ​ប្រភេទ​ត្រី​ទាំងអស់នេះ មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ នៅក្នុង​ស្រុក​និង​ការនាំចេញ​។

​ទន្ទឹម​នឹង​នោះ លោក​ប្រធាន​រដ្ឋបាល​ជលផល ក៏បាន​លើកឡើង​បន្ថែម​ថា នាពេល​បច្ចុប្បន្ន រដ្ឋបាល​ជលផល បាន​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រក​បរបរ​ចិញ្ចឹម​ត្រី​ទាំង​ទឹកសាប និង​ទឹកប្រៃ បង្កើន ការចិញ្ចឹម​វា​រី វប្បកម្ម ដើម្បី​បង្កើន​ជីវភាព​នៅក្នុង​គ្រួសារ ។ លោក​បាន​លើកឡើងថា ដោយសារ​ជំងឺ​កូ​វីដ​១៩ មិនទាន់បាន​ធូរស្បើយ ដូចនេះហើយ​ទើប មន្ត្រី​ជំនាញ​ចុះ​ទៅដល់​មូលដ្ឋាន កន្លែង​ចិញ្ចឹម ដើម្បី​ផ្ដល់​បទពិសោធន៍ ក្នុងការ​ចិញ្ចឹម​ដល់​ពួកគាត់​ផងដែរ​៕

​អត្ថបទ​៖ កោះពស់

សូមចុចអាន៖​ ​ប្ដូរពីធ្វើការរោងចក្រ មកលក់ចេកចៀន ប្ដីប្រពន្ធមួយគូ ទទួល​បាន​កម្រៃ​គុណ​ជាបី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម