ព័ត៌មានជាតិ
រដ្ឋបាលជលផលខេត្តក្រចេះ ចុះល្បាតបទល្មើសនេសាទនៅតំបន់គ្រប់គ្រង និងការពារសត្វផ្សោត នារដូវបិទនេសាទ
មន្ត្រីជំនាញរដ្ឋបាលជលផល បានសហការគ្នាជាមួយកម្លាំងនគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះត្រួតពិនិត្យនូវរាល់ស្ថានភាពបទល្មើសនេសាទ នៅក្នុងតំបន់គ្រប់គ្រង និងការពារអភិរក្សសត្វផ្សោត នារដូវបិទនេសាទ។ នេះតាមការឱ្យដឹងពីលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

លោក ម៉ុក ពន្លក បានឱ្យដឹងថា ភូមិសាស្រ្តនេសាទត្រីនៅក្នុងខេត្ត ចែកចេញជាពីរតំបន់។ ក្នុងនោះតំបន់អភិរក្សសត្វផ្សោត ឧបករណ៍លក្ខណៈគ្រួសារក៏ដោយ ដូចជា មង ប្រវែងក្រោម ១០០ ម៉ែត្រ ឬ ១០-២០ ម៉ែត្រ សន្ទូច រនង ក៏ដោយ ឱ្យតែស្ថិតនៅក្នុងតំបន់អភិរក្ស ចាប់ពីក្បាលកោះទ្រង់ ឡើងទៅគឺមិនអនុញ្ញាតនោះទេ។
ក្នុងនោះ ប្រសិនបើនៅក្រៅតំបន់គ្រប់គ្រងការពារអភិរក្សផ្សោត ចាប់ពីក្បាលកោះទ្រង់ចុះមកក្រោម គឺអនុញ្ញាតឱ្យ មង ប្រវែងក្រោម ១០០ ម៉ែត្រ សន្ទូច រនង លប សំណាញ់ ជាលក្ខណៈគ្រួសារ គឺអនុញ្ញាតឱ្យប្រកបរបរនេសាទជាធម្មតា។ ដោយឡែក ឧបករណ៍នេសាទត្រីខុសច្បាប់ ដែលច្បាប់ហាមឃាត់ គឺមិនត្រូវបានអនុញ្ញាតឱ្យនេសាទជាដាច់ខាត់។

លោក បានបន្តថា កាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អ្នកនេសាទ ចំនួន ១១ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួនយកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទ នៅក្នុងតំបន់គ្រប់គ្រង និងការពារអភិរក្សសត្វផ្សោត និងជីវចម្រុះជលផល ក្នុងភូមិសាស្រ្ត ស្រុកចិត្របុរី ខេត្តក្រចេះ រួចទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ ដោយឡែកចំពោះឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូត និងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ។
វត្ថុតាងទាំងនោះ រួមមាន ទូកម៉ាស៊ីន ចំនួន ៨ គ្រឿង និងមងបណ្តែត ក្រឡាធំ ប្រវែង ១៦០០ ម៉ែត្រ៕
អត្ថបទ៖ ប្រុញ វិធិន



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


