ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង៖ ការបិទព្រំដែនចាំយាម មិនប៉ះពាល់ការនាំចេញទិន្នផលនេសាទនោះទេ
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានឱ្យដឹងថា ការបិទច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គឺមិនជះឥទ្ធិអាក្រក់ដល់ការនាំចេញនូវទិន្នផលនេសាទរបស់ខេត្តកោះកុងនោះទេ ខណៈទិន្នផលដែលធ្លាប់នាំចេញទៅថៃ បង្វែរការផ្គត់ផ្គង់ទៅលក់នៅទីផ្សារ រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ។

ស្របពេលស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ឡើងកម្តៅ ពិសេសឈានដល់ការបិទច្រកទ្វារព្រំដែនទ្វេភាគីអស់រយៈពេលជាងមួយខែមកនេះ ពុំបានផ្តល់ផលប៉ះពាល់ការអាជីវកម្មនាំចេញទិន្នផលរបស់ប្រជានេសាទនៅក្នុងភូមិសាស្រ្តខេត្តកោះកុងនោះទេ ដោយពួកគេបង្វែរទិសដៅនាំចេញទៅលក់ទៅទីតាំងអាជីវកម្មនានាតាមបណ្តាខេត្ត ក៏ដូចជារាជធានីភ្នំពេញជាដើម។
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ថា ទិន្នផលនេសាទដែលរកបានត្រូវបានយកមកផ្គត់ផ្គង់ក្នុងខេត្ត រមណីយដ្ឋានអាជីវកម្មទេសចរណ៍ និងបន្តដឹកជញ្ជូនទៅលក់នៅរាជធានីភ្នំពេញ។ លោកបន្តថា ៖«ពេលខ្លះសុទ្ធសឹងតែពុំមានផលិតផលនេសាទច្រើនសម្រាប់លក់ទៅឈ្នួញ ឬអតិថិជនទៀតផង»។

យោងតាមរបាយការណ៍លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ឆមាសទី១នៅឆ្នាំ២០២៥នេះ ខេត្តបានប្រមូលទិន្នផលនេសាទសមុទ្រ ២៤.៣៧០ តោន ដោយនាំចេញទៅលក់នៅទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ តួលេខនេះបានកើនគួរសមជាងឆ្នាំកន្លងទៅ ដោយសារតែអាកាសធាតុអំណោយផលល្អដល់ការនេសាទ ការបង្កើនវារីវប្បកម្ម និងទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រ។
ចំពោះទិន្នផលនេសាទ មានជា ត្រី ក្តាម មឹក បង្គារ គ្រែងឈាម ដែលប្រមូលបានមានជាង២ម៉ឺនតោននេះ ក្នុងនោះក៏មានផ្នែកសិប្បកម្ម២ម៉ឺន១ពាន់៧១៣តោន។ រីឯទិន្នផលជលផលទឹកសាបមាន២៤តោន។ ក្រៅពីការប្រមូលផលនេសាទស្រស់ៗ ប្រជាពលរដ្ឋក៏បានកែច្នៃទិន្នផលនេសាទទាំងនោះឱ្យក្លាយផលិតផលក្រៀមៗដូចជា បង្គារក្រៀម ក្តាមប្រៃ កាពិ ត្រីងៀត និងទឹកត្រីជាដើម បន្ថែលើការនាំចេញទិន្នផលសមុទ្រស្រស់ៗ។ សម្រាប់ទិន្នផលខ្យងចំពុះទា មានតម្រូវការពីទីផ្សារបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែពុំមានការបញ្ជាទិញពីប្រទេសថៃដូចបណ្តាឆ្នាំមុនៗ។


ពីមួយឆ្នាំទៅមួយឆ្នាំ ខណ្ឌជលផលខេត្តកោះកុង បានប្រឹងប្រែងសហការជាមួយអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទច្រើនករណី ដែលបទល្មើសនេសាទទាំងនោះ ភាគច្រើនការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផ្ទុយនឹងប្រកាសឱ្យអនុវត្តរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដើម្បីពង្រឹងច្បាប់ឱ្យកាន់តែមានប្រសិទ្ធិភាព និងអភិរក្សធនធានជលផលបានគង់វង្ស មន្រ្តីជលផល អះអាងថា ពួកគាត់នៅតែបន្តផ្សព្វផ្សាយអប់រំណែនាំបន្ថែមជូនប្រជានេសាទឱ្យកាន់តែយល់ដឹង និងចូលរួមនេសាទដោយគោរពច្បាប់ ចៀសវាងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដែលងាយប្រឈមនឹងទោសទណ្ឌប្រការណាមួយ៕
អត្ថបទៈសិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


