ព័ត៌មានអន្ដរជាតិ
ប្រជាជន វៀតណាម សម្រុកទៅទិញមាស ក្រោយចូលឆ្នាំហើយ
តាមទំនៀមទម្លាប់របស់ជនជាតិវៀតណាមនៅថ្ងៃទី ១០ តាមច័ន្ទគតិគឺជាថ្ងៃដែលព្រះនៃទ្រព្យសម្បត្តិ (God of Wealth) ត្រឡប់ទៅឋានសួគ៌វិញ ហើយអ្នកស្វែងរកសំណាងជាច្រើនបានញាប់ដៃញាប់ជើងសម្រុកទៅទិញមាស ។

បើយោងតាមការសង្កេតរបស់អ្នកយកព័ត៌មានកាសែត Tuoi Tre បានឲ្យដឹងថា ហាងមាសនៅទីក្រុងហូជីមិញត្រូវបានប្រមូលផ្តុំដោយអតិថិជនកាលពីព្រឹកថ្ងៃពុធ ។ ដោយសារឆ្នាំនេះជាឆ្នាំខ្លា អតិថិជនភាគច្រើនជាគូស្នេហ៍វ័យក្មេងចង់ទិញរូបចម្លាក់សត្វ និងគ្រឿងអលង្ការ ដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ ។
គូស្នេហ៍មួយគូឈ្មោះ Hong Hoa និង Thai Khang ដែលអ្នកទាំងពីរនាក់អាយុ ២៨ ឆ្នាំបាននិយាយថា ពួកគេបានសម្រេចចិត្តទៅហាងមាសក្នុងទីក្រុងហូជីមិញទាំងព្រឹកព្រលឹម ហើយជ្រើសរើសរូបខ្លាពណ៌មាសដែលទាក់ទាញភ្នែករបស់ពួកគេ ។

ពួកគេបាននិយាយទៀតថា ការសម្រេចចិត្តទៅហាងមាសទាំងព្រឹកព្រលឹមនេះ គឺដើម្បីជៀសវាងហ្វូងមនុស្សច្រើន និងរំពឹងថាតម្លៃនឹងឡើងថ្លៃ ប្រសិនបើគាត់ទិញមាសនៅថ្ងៃធម្មតា ។
កាលពីថ្ងៃពុធ តម្លៃមាសបានធ្លាក់ចុះមកកម្រិតទាបពោលត្រឹម ១,៨១៦ ដុល្លារក្នុងមួយអោននៅលើទីផ្សារពិភពលោក ហើយស្មើនឹង ៥០ លានដុងក្នុងទម្ងន់ ៣៧.៥ ក្រាម នៅពេលបិទការជួញដូរ ។

ទន្ទឹមនោះ ក្រុមហ៊ុន Saigon Jewelry Company (SJC) ដែលជាក្រុមហ៊ុនផលិតមាសឈានមុខគេរបស់វៀតណាម បាននឹងកំពុងទិញ និងលក់ក្នុងតម្លៃ ៦១.៩ លានដុង (២,៧២៤ ដុល្លារ) និង ៦២.៦ លានដុង (២,៧៥៥ ដុល្លារ) ក្នុងទម្ងន់ ៣៧.៥ ក្រាម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ វៀតណាម បានដឹកពលរដ្ឋខ្លួនចេញពី កម្ពុជា និងប្រទេសផ្សេងទៀត ជាង ២ ពាន់នាក់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


