ជីវិតកម្សាន្ដ
នារីម្នាក់នៅ វៀតណាម មានមុខមាត់ស្រដៀងគ្នាខ្លាំងនឹងតួនាង ម៉ារីម៉ា
ជាធម្មតាទេ បុគ្គលល្បីៗត្រូវមនុស្សជាច្រើនចង់ធ្វើត្រាប់តាម ឬចម្លងស្ទីល និងប្រដូចទៅនឹងអ្នកនេះ ឬអ្នកនោះជាដើម។ តួយ៉ាងតារាស្រីហ្វីលីពីនអ្នកនាង Marian Rivera ឬទស្សនិកជនខ្មែរស្គាល់ថាជាតួនាង ម៉ារីម៉ា ជាមនុស្សម្នាក់ដែលទទួលបានការចាប់អារម្មណ៍ទាំងនៅលោកខាងលិច អាស៊ី ដូចជាសង្គមអនឡាញ ហើយត្រូវបានមហាជនប្រដូចជាមួយនឹងមនុស្សស្រីជាច្រើន។

ថ្មីៗនេះ គេរកឃើញម្ចាស់សាឡនមួយកន្លែងនៅប្រទេស វៀតណាម មានមុខមាត់ស្រដៀងទៅនឹងតារាស្រី Marian Rivera យ៉ាងខ្លាំង សឹងថាច្រឡំគ្នាបាន។ បច្ចុប្បន្នរូបថតរបស់នាងកំពុងផ្ទុះការចាប់អាមរម្មណ៍ និងមានភាពល្បីល្បាញក្នុងសង្គមអនឡាញ ខណៈឈ្មោះរបស់នាងគឺ Nguyen Tuy Xuan Mai ឬឈ្មោះហៅក្រៅថា Mai Ta។

ជួបជាមួយអ្នកសារព័ត៌មានវៀតណាម Mai Ta ផ្ដល់បទសម្ភាសន៍ថា ខ្លួននាងជាកូនកាត់ ដូច្នេះហើយទើបបានជាគេតែងតែហៅនាងថា Mai Ta។ ក្រៅពីមានអាជីពជាអ្នករកស៊ីបើកហាងថែរក្សាសម្រស់ នាងក៏ជាតារាម៉ូឌែលម្នាក់ផងដែរ។ ដោយសារតែសម្រស់ស្រស់ស្អាត នាងមានឱកាសដើរបង្ហាញម៉ូដ និងថតម៉ូដច្រើនគួរសម នៅក្នុងប្រទេស។

បន្ទាប់រូបថត Mai Ta បានចែកចាយលើបណ្ដាញសង្គម មនុស្សជាច្រើនបានបញ្ចេញមតិថា នាងមានច្រមុះខ្ពស់ និងទម្រង់មុខស្រដៀងនឹងតារាសម្ដែង Marian Rivera ជាពិសេសគឺកែវភ្នែក និងស្នាមញញឹមតែម្ដង។ ចំណែកអ្នកខ្លះថា នាងមើលទៅដូចប្អូនស្រី ម៉ារីម៉ា អ៊ីចឹង ខណៈខ្លះទៀតថា មុខមាត់របស់ Mai Ta មិនដូច Marian វាគ្រាន់តែជាការចម្លងស្ទីលតាមប៉ុណ្ណោះ។
ចំពោះប្រិយមិត្ត តើយល់យ៉ាងណាដែរ?






ប្រែសម្រួល៖ សន្យា
ចុចអាន៖ Bella បង្ហោះឃ្លិបរាំសប្បាយក្នុង Tiktok ប៉ុន្មាននាទីសោះ អាចទាញអ្នកមើលរាប់លាននាក់
ចុចអាន៖ រូបថតកាលពីក្មេងរបស់តារាស្រីចិន ៥រូប កំពុងល្បីល្បាញលើបណ្ដាញសង្គម

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន