ព័ត៌មានជាតិ
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ប្រាប់ឲ្យស្ថាប័នពាក់ព័ន្ធចូលរួមកាន់មរណទុក្ខលោក ស៊ីនហ្សូ អាបេ
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការចូលរួមកាន់មរណទុក្ខ ចំពោះមរណភាពលោក អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

បើតាមសេចក្តីជូនដំណឹង យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានស្នើឲ្យប្រធានស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ចូលរួមកាន់មរណទុក្ខចំពោះមរណភាព លោក អាប ស៊ីនហ្សូ អតីតនាយករដ្ឋ មន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្ដាលដងរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានឃាតករបាញ់ប្រហារនៅអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះ ឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុង Nara ប្រទេសជប៉ុន ហើយលោកបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារំលែកទក្ខ និងសម្រេចយកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ដើម្បីកាន់ទុក្ខ មរណភាពរបស់ឯកឧត្តម Shinzo Abe ៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


