ព័ត៌មានជាតិ
ដំណាំតាសក់ ជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋមួយចំនួនក្នុងស្រុកកងមាស
ដំណាំតាសក់ស្រូវ ជាដំណាំម្យ៉ាងដែលគេអាចយកទៅកែច្នៃជាមុខម្ហូបច្រើនយ៉ាង និងរក្សាទុកឲ្យបានយូរទៀតផង ដែរប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម និយមលើការដាំដុះដំណាំកសិកម្មប្រភេទនេះ ហើយយកទៅត្រាំទឹកអំបិលរួចដាក់ហាលថ្ងៃឲ្យបានស្ងួតល្អបន្តិច ទើបលក់បន្តទៅឲ្យអ្នកដ៏ទៃ ដើម្បីយកទៅកែច្នៃជាម្ហូបអាហារតាមចំណង់ចំណូលចិត្ត ។

តាមការរៀបរាប់ពីស្ត្រីម្នាក់ ឈ្មោះ គង់ សុភី ជាគ្រួសារកសិករ នៅភូមិពោធិសាលាទី២ ដែលគាត់មានផ្ទៃដីប្រមាណជាកន្លះហិកតា សម្រាប់ប្រកបមុខរបរដាំដំណាំតាសក់ស្រូវ ក្រៅពីដីដំណាំរួមផ្សំផ្សេងទៀត ដោយដំបូង គឺគាត់បានទៅទិញគ្រាប់ពូជយកមកពីផ្សារ ដោយក្នុង១ប៉ុង ទម្ងន់១ខាំ តម្លៃ១០ម៉ឺនរៀល ដែលក្នុង២កំប៉ុង ដាំបានដីកន្លះហិកតា រួចស្រោចទឹក ដាក់ជី តាមការកំណត់ឲ្យបានត្រឹមត្រូវ ក្នុងរយៈពេល៣៥ថ្ងៃ ទើបគាត់ទទួលបានផល ដែលល្អជាងការដាំដុះតាមទម្លាប់នាពេលកន្លងមកនោះ។

កសិករដដែល បានបញ្ជាក់ទៀតថា ចំពោះការប្រកបមុខរបរដាំតាសក់ស្រូវនេះ គឺគាត់ទទួលបានផលជារៀងរាល់ថ្ងៃ ក្នុងរយៈពេលជាង១ខែឯណោះ ដោយក្នុងផ្ទៃដីកន្លះហិកតា ដល់ថ្ងៃទទួលផលដំបូង គឺបេះបានប្រមាណជា៤០០គីឡូក្រាម ក្នុង១ថ្ងៃ បន្ទាប់មកធ្លាក់ចុះនៅសល់ជាង៣០០គីឡូក្រាម និងបន្តធ្លាក់ចុះនៅសល់ជាង២០០គីឡូក្រាម ព្រោះដើមវាចាស់។ ចំពោះការលក់ចេញក្នុង១គីឡូក្រាម តម្លៃចាប់ពី៧០០រៀល ទៅ១០០០រៀល ដែលមិនពិបាកយកទៅលក់នៅទីឆ្ងាយនោះឡើយ។

ដោយឡែកលោក លី វុទ្ធី រស់នៅភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស បានឲ្យដឹងដែរថា ចំពោះការផលិតតាសក់ត្រាំ សម្រាប់កែច្នៃជាម្ហូបអាហារផ្សេងៗនេះ គឺលោកត្រូវទិញតាសក់ស្រស់ពីបងប្អូនប្រជាកសិករ ក្នុងភូមិ ដោយទិញចូលក្នុង១គីឡូក្រាមតម្លៃចាប់ពី៩០០រៀលទៅ១០០០រៀល ហើយយកទៅដាក់ត្រាំទឹកអំបិលសុទ្ធ (ដោយគ្មានលាយសារធាតុអ្វីផ្សេងនោះទេ) ហើយដាក់ហាលថ្ងៃ រយៈពេល២ថ្ងៃ គឺអាចលក់ចេញបានក្នុង១គីឡូក្រាម តម្លៃចាប់ពី២០០០រៀល ទៅ២២០០រៀល ដោយក្នុង១ថ្ងៃទិញចូល និងលក់ចេញ ប្រមាណជា៧០០គីឡូក្រាម ទៅ១០០០គីឡូក្រាម ឯណោះ ។

លោក លី វុទ្ធី បានបញ្ជាក់ទៀតថា ប្រសិនជាមានម៉ាស៊ីនសម្ងួត ការផលិតតាសក់ស្រូវរបស់លោក គឺវាកាន់តែមានភាពងាយស្រួល ដោយមិនចាំបាច់ឈរនៅហាលថ្ងៃប្រែចុះប្រែឡើងទៀតទេ ហើយបើមានលទ្ធភាពផលិតច្រកចូលកំប៉ុងទៀតនោះ វាកាន់តែល្អប្រសើរ ព្រោះមុខរបរមួយនេះ គឺវាអាចជួយកែប្រែជីវភាពគ្រួសាររបស់គាត់បានយ៉ាងល្អប្រសើរថែមមួយកម្រិតផងដែរ ៕
អត្ថបទ ៖ ហុង ម៉េងហៀ




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


