Connect with us

សេដ្ឋកិច្ច

កសិករប្រមូលផលស្វាយ​កែវរមៀតដឹកជញ្ជូនទៅលក់ប្រទេសជិតខាងដែលមាន​តម្លៃខ្ពស់ជាងឆ្នាំមុន

បានផុស

នៅ

កសិករនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង កំពុងមមាញឹកក្នុងការប្រមូលផលស្វាយកែវរមៀត ដឹកជញ្ជូនទៅលក់នៅប្រទេសជិតខាងមានដូចជាប្រទេសឡាវ ប្រទេសវៀតណាមដែលមានតម្លៃខ្ពស់ជាងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សោភា ជាអ្នកប្រមូលទិញស្វាយកែវរមៀតបានបញ្ជាក់ថា ស្វាយកែវមៀតត្រូវបានគាត់ប្រមូលទិញដល់ចម្ការជាច្រើនកន្លែង និងធ្វើការដឹកជញ្ជូនទៅលក់នៅព្រំដែនប្រទេសវៀតណាម និងប្រទេសឡាវ ការប្រមូលទិញទៅលក់នៅប្រទេសជិតខាងបើសិនហាងឆេងខាងណាបានថ្លៃខ្ពស់ជាងលោកស្រី និងធ្វើការដឹកជញ្ជូនទៅលក់នៅកន្លែងនោះ។

លោកស្រីបានបញ្ជាក់បន្ថែមថា ស្វាយកែវរមៀតឆ្នាំនេះ មានតម្លៃថ្លៃខ្ពស់គួរសមក្នុងមួយគឺឡូក្រាមលក់បានរហូតទៅដល់ ៩០០​​ទៅ ១០០០ រៀល ឯណោះ។ បើប្រៀបធៀបទៅ និងឆ្នាំមុនស្វាយកែវរមៀត ក្នុងមួយគីឡូក្រាមលក់បានត្រឹមតែ ៣០០ ទៅ ៣៥០រៀលប៉ុណ្ណោះ ស្ទើរតែគ្មានអ្នកទិញទៀតផង។

លោកស្រីបន្តថា ការប្រមូលទិញស្វាយកែវរមៀតដល់ចំការអ្នកភូមិលើកនេះ ស្វាយមានពីរប្រភេទលេខ១ និងលេខ២​មានតូចធំ ជាប្រភេទស្វាយដែលពេញចំណាស់ល្អស្អាតនោះ មួយគីឡូទិញចូលតម្លៃ ១០០០ រៀល គឺគិតត្រឹមពាក់កណ្តាលខែមិនារហូតមកចុងខែនេះ។ ហើយខែខាងមុខ ប្រហែលជាអាចឡើងថ្លៃទៀត ឬមួយយ៉ាងណានោះទេ។

អ្នកស្រីបានបន្ថែមទៀតថា តម្លៃស្វាយកែវរមៀត ថ្វីត្បិតតែហាងឆេងនៅមិនទាន់ឡើងខ្ពស់ខ្លាំងក៏ពិតមែន តែមានទីផ្សារទទួលទិញទូលំទូលាយជាងឆ្នាំមុនៗ។

លោកស្រីថា ឆ្នាំនេះមានអ្នកប្រមូលទិញច្រើន ខ្លះដឹកជញ្ជូនតាមរថយន្តតូចធំយកទៅលក់នៅប្រទេសឡាវ និងខ្លះទៀត​ដឹក​ទៅប្រទេសវៀតណាម បានតាមចិត្តព្រោះថា ការដឹកជញ្ជូនតាមផ្លូវពុំមានអ្នករំខាននោះទេ គឺឆ្នាំនេះសប្បាយចិត្តទាំងអ្នកលក់ និងអ្នកទិញដោយសារតែតម្លៃស្វាយកែវរមៀតមានទីផ្សារ។

លោកទុំ នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ចាក់ថា៖ កសិករនៅភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង​ដាំដំណាំឈឺហូបផ្លែ ដូចជាស្វាយកែវល្មៀតនេះជាដើម លោកនិងចាត់ឱ្យមន្ត្រីជំនាញមកបង្ហាញពីបច្ចេកទេសបន្ថែមការថែទាំដាំណាំឈើហូបផ្លែមួយនេះ ដើម្បីឱ្យទទួលបានទិន្នផលកាន់តែល្អប្រសើរជាងនេះទៀត។

លោកបន្តថា៖ នៅក្នុងខេត្តក៏មានអ្នកបញ្ជាទិញច្រើនមួយចំណែកទៀតបាននាំចេញទៅទីផ្សារនានានិងនៅតាមប្រទេសជិតខាង សម្រាប់មន្ទីរកសិកម្មយើងលើកទឹកចិត្ត ទៅដល់ពុកម៉ែបងប្អូនយើង ដើម្បីធ្វើការដាំដុះក៍ដូចជាផលិតទៅដល់ ផលិតផលកសិកកម្មស្វាយកែវរមៀត សូម្បីតែផ្លែឈើផ្សេងៗទៀត យើងនៅតែជំរុញលើកទឹកចិត្ត និងចូលរួមសហការគ្រប់រូបភាពដែលយើងអាចធ្វើទៅបាន។

សូមបញ្ជាក់ថា បច្ចុប្បន្នកសិករដាំដុះ ស្វាយកែវល្មៀតបានផលច្រើន ធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងបាននាំចេញទៅលក់នៅទីផ្សារប្រទេសជិតខាង ក្នុងតម្លៃ ៩០០ រៀលតៅ ១០០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅឆ្នាំ២០២៣នេះមានបរិមាណច្រើនជាងរាល់ឆ្នាំ និងមានតម្លៃខ្ពស់ជាងឆ្នាំមុន៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម