ព័ត៌មានជាតិ
ខេត្តកំពតប្រមូលទិន្នផលស្វាយកែវរមៀតបានជាង ១០ ម៉ឺនតោនក្នុងឆ្នាំ២០២៤
រយៈពេល ១២ខែ ឆ្នាំ២០២៤ ខេត្តកំពត ប្រមូលទិន្នផលស្វាយកែវរមៀតបានជាង ១០ ម៉ឺនតោន (១០៥ ៩៣០តោន) សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស និងក្នុងស្រុក។ នេះបើតាមការឱ្យដឹងពីលោក ខេន ថាញ់ ប្រធានការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតថ្លែងមកកាន់ កម្ពុជាថ្មី។

បើតាមលោក ខេន ថាញ់ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ដំណាំស្វាយកែវរមៀត អាចប្រមូលផលបានសរុបជាង ១០ ម៉ឺនតោន (១០៥.៩៣០តោន) ក្នុងនោះ ទទួលបាន ១៥ តោន/មួយហិតា ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេស វៀតណាម (តាមច្រកទ្វេភាគីតន់ហន់ មានចំនួនសរុប ១ ៦៥០៥ តោនក្នុងឆ្នាំ២០២៤) ព្រមទាំងប្រទេសថៃ និងចូលរោងចក្រកែច្នៃក្នងស្រុក តាមរយៈឈ្មួញកណ្តាលប្រមូលទិញពីកសិករ។
លោកក៏បានបញ្ជាក់បន្ថែមដែរថា បើយោងរបាយការណ៍របស់ការិយាល័យគយ និង រដ្ឋាករតន់ហន់ ខេត្តកំពត តម្លៃក្នុងឆ្នាំ២០២៣ (គិតជាមធ្យមប្រចាំឆ្នាំ ៧៣៦.៣៦៤ រៀល/គ.ក) មានភាពល្អប្រសើរជាងក្នុងឆ្នាំ២០២៤ (គិតជាមធ្យមប្រចាំឆ្នាំ ៦២៥ រៀល/គ.ក)។

ជាមួយនិងការនាំចេញទៅតាមបណ្តាប្រទេសមួយចំនួននេះ ប្រធានការិយាល័យរូបនេះក៏បានបញ្ជាក់ដែរថា «កំឡុងពេលប្រមូលផល ស្វាយក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាកត្តាអាកាសធាតុមានការប្រែប្រួល តម្លៃមិនមានស្ថិរភាព ប្រែប្រួលទៅតាមទីផ្សារ»។
នៅខេត្តកំពតមានស្រុកចំនួន ៩ ដែលបានប្រកបរបរដាំដុះស្រាវកែវរមៀត ដែលក្នុងនោះមានស្រុកអង្គរជ័យ, បន្ទាយមាស, ឈូក, ជុំគិរី, ដងទង់, កំពង់ត្រាច, ទឹកឈូ, ក្រុងកំពត និងក្រុងបូកគោ ដែលមានផ្ទៃដីដាំដុះសរុបប្រមាណ ៧ ៧៩៦ ហិតា។ ក្នុងនោះ ចំណោមផ្ទៃដៃដាំដុះសរុប ឆ្នាំ២០២៤ ផ្ទៃដីប្រមូលផលមានប្រមាណ ៧ ០៦២ ហិតា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


