Connect with us

សេដ្ឋកិច្ច

ស្វាយកែវរមៀតខុសរដូវខេត្តកំពង់ស្ពឺចាប់ផ្តើមមានទីផ្សារឡើងវិញនារដូវនេះ

បានផុស

នៅ

ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​ខេត្ត​កំពង់​ស្ពឺ​ លោក ជូ សារឹមបាន​ឲ្យ​ដឹង​ថា តម្លៃ​ស្វាយ​កែវ​រមៀត​ខុស​រដូវ​​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២៤ រហូត​មក​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ដើម​ឆ្នាំ២០២៥ នេះ ចាប់​ផ្តើម​ងើប​ឡើង​វិញ​បន្តិច​ម្តង​ៗ​​ ស្ទើរ​តែ​ស្មើ​ទៅ​និង​តម្លៃ​មុន​ការ​មក​ដល់​នៃ​ជំងឺ​កូវីដ​​១៩ ដែលតម្លៃស្វាយច្រកថង់លក់បានក្នុងតម្លៃ ១ ៧០០ រៀល ក្នុងមួយគីឡូក្រាម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជូ សារឹម បានថ្លែងមកកាន់កម្ពុជាថ្មីថា តាំង​ពី​ចុង​ឆ្នាំ​២០២៤ រហូត​មក​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២៥ យើង​ឃើញ​ថា​តម្លៃ​ស្វាយ​នៅ​ក្នុង​ខេត្ត​ចាប់​ផ្តើម​ងើប​ឡើង​វិញ​បន្តិចម្តង​ៗ ដែល​​ល្អ​ស្ទើរ​តែ​ស្មើ​ទៅ​និង​តម្លៃ​មុន​ការ​មក​ដល់​នៃ​ជំងឺ​កូវីដ​​១៩ ព្រោះ​តាំង​ពី​ជំងឺ​នេះ​ចូល​មក​បាន​ធ្វើ​ឱ្យ​តម្លៃ​ស្វាយ​នៅ​ក្នុង​ខេត្ត​ធ្លាក់​ថ្លៃ​ជា​បន្ត​​បន្ទាប់។

ក្នុង​នោះ ស្វាយ​កែវ​រមៀត​ខុស​រដូវនា​ឆ្នាំ​នេះ លក់​បាន​ក្នុង​តម្លៃ​មួយ​ល្អ​ប្រសើរ​ ដោយ​ប្រភេទ​ស្វាយ​ព័ណ៍​ខៀវ​ធម្មតា​សម្រាប់​លក់​នាំ​ចេញ​ទៅ​ក្រៅ​លក់​ចេញ​បាន​ក្នុង​តម្លៃ ១ ១០០ រៀល ក្នុង​មួយ​គីឡូក្រាម។ ទី២ ស្វាយ​ព័ណ៍​ខៀវ​នាំ​ចូល​ទៅ​​ក្នុង​រោង​ចក្រ​ សម្រាប់​កែច្នៃ លក់​ចេញ​បាន​ក្នុង​តម្លៃ ៧០០ រៀល ក្នុង​មួយ​គីឡូ​ក្រាម ដោយ​ឡែក​ស្វាយ​ទី៣ ស្វាយ​ដែល​មាន​រូប​រាង​តូច មិន​ត្រូវ​តាម​ស្តង់​ដារ​លក់​ចេញ​បាន​ក្នុង​តម្លៃ ៤០០ រៀល ក្នុង​មួយ​គីឡូ​ក្រាម​។

ដោយ​ឡែក​ ប្រភេទ​ស្វាយ​កញ្ចប់ ឬ​ស្វាយ​ស្រោប​ថង់ តម្លៃ​កុង​ត្រា​នាំ​ចេញ​ដែល​ទទួល​បាន គឺ​លក់​ចេញ​ក្នុង​តម្លៃ ១៧០០ រៀល​ ក្នុង​មួយ​គីឡូ​ក្រាម ដែល​ទីផ្សារ​នាំ​ចេញ​ធំ​គឺ​ប្រទេស​កូរ៉េ និង​ចិន​។ នេះបើយោងតាមលោក សារឹម។

បើ​ទោះ​ជា​តម្លៃ​ស្វាយ​ងើប​ឡើង​វិញ​បន្តិច​ក្តី ប៉ុន្តែលោកមិនរំពឹង​ថាតម្លៃ​ស្វាយ​នឹង​អាច​ឡើង​លើស​នេះ​បាន​ទេ មាន​តែ​ធ្លាក់​ចុះ​បន្តិច​វិញ ព្រោះ​ចូល​ដល់​ខែមីនា – ខែ​មេសា នេះ ជា​​រដូវ​ស្វាយ​ប្រមូល​ស្វាយ ដែល​ធ្វើ​ឱ្យ​ស្វាយ​ជន់ ខេត្ត​ណា​ក៏​មាន ដូច្នេះ​តម្លៃ​ច្បាស់​ណាស់​ថា​និង​ធ្លាក់​ចុះ​ដូច​កាល​មុន​ៗ​។

យ៉ាង​ណា​មិញ ចំពោះ​តម្លៃ​នាំ​ចេញ​ឆ្នាំ​នេះ មាន​ការ​ធ្លាក់​ចុះ​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០២៤ ដោយ​កាល​ពី​​ឆ្នាំ​មុន​តម្លៃ​ស្វាយ​កែវ​រមៀត​ពណ៌​ខៀវ​ធម្មតា (មិន​ច្រក​ថង់) លក់​បាន​ក្នុង​តម្លៃ​​ចន្លោះ​ពី ១​​ ២០០៛ ទៅ ១ ២៥០៛ ក្នុង​មួយ​គីឡូក្រាម និង​ប្រភេទ​ពូជ​​ស្វាយ​កែវ​រមៀត​ច្រក​ថង់ លក់​បាន​ក្នុង​តម្លៃ​​ចន្លោះ​ពី ២ ៥០០៛ ទៅ ២៨០០៛ ក្នុង​​មួយ​​គីឡូក្រាម

ឆ្នាំ​២០២៥ នេះ ខេត្ត​កំពង់​ស្ពឺ​មាន​ដំណាំ​ស្វាយ​កែវ​រមៀត​សរុប​ប្រមាណ ៦៥ ៧៥០​ ហិតា​ ដែល​ក្នុង​នោះ​អាច​ហុច​ផល​បាន​ជាង ៤ ម៉ឺន​ហិតា​ ដោយ​ក្នុង​មួយ​ហិតា គិត​ជា​មធ្យម​ប្រមាណ ២៥០ ដើម ។ ខេត្ត​ ​មាន​រោង​ចក្រ​​កែច្នៃ​ ៣ ​កន្លែង​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​វិនិយោគ​ធំៗ​វិនិយោគ​មកពី​ប្រទេស​ចិន ដែល​ភាគ​​ច្រើ​ន​មាន​ទីតាំង​​ស្ថិត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ នាទីutes មុន

Cristian បង្ហាញ​ឆន្ទៈ​លេង​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​ទៀត​​​ដើម្បីគោល​ដៅ​សំខាន់​ពីរ

ស្វាយកែវរមៀត
ព័ត៌មានជាតិ១៤ នាទីutes មុន

ស្វាយកែវរមៀត នាំចេញទៅលក់នៅទីផ្សារ វៀតណាមជាង១០០តោន ក្នុង១ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៤៩ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

Sokha Hotels

ព័ត៌មានពេញនិយម