សុខភាព
មូលហេតុនិងរោគសញ្ញា នៃការបាក់ខ្ទង់ច្រមុះ

ការបាក់ខ្ទង់ច្រមុះជាជំងឺមួយដែលជួបប្រទះញឹកញាប់នៅពេលបច្ចុប្បន្ននេះ ហើយជាញឹកញាប់ការបាក់នេះ ពុំសូវបានទទួលការព្យាបាលឲ្យសមស្របឡើយ ជាផលវិបាកបណ្តាលឲ្យមានការប៉ះពាល់ដល់ការដកដង្ហើម និងខូចទម្រង់មុខជាដើម។
ក) មូលហេតុបណ្តាលឲ្យបាក់ខ្ទង់ច្រមុះ
– ការប៉ះទង្គិចផ្ទាល់ទៅលើផ្ទៃមុខដែលងាយនឹងបាក់ខ្ទង់ច្រមុះ
– បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ ឬរថយន្តមានប្រហែល៨០%នៃការបាក់ខ្ទង់ច្រមុះ
– គ្រោះថ្នាក់ដោយកីឡា ជាពិសេសកីឡាប្រដាល់
– គ្រោះថ្នាក់ការងារជាងសំណង់ជាដើមដោយការធ្លាក់ពីទីខ្ពស់
– អំពើហិង្សាក្នុងគ្រួសារជាពិសេសអ្នករងគ្រោះជាស្ត្រី ឬកុមារ

ខ) តើមានរោគសញ្ញាអ្វីខ្លះនៅពេលបាក់ខ្ទង់ច្រមុះ?
– មានការឈឺចាប់នៅលើច្រមុះ
– ហើម ហើយឡើងក្រហមនៅជុំវិញច្រមុះ
– មានហូរឈាមពីច្រមុះ
– មានជាំច្រមុះ ឬរង្វង់ភ្នែក
– ការប្រែប្រួលទ្រង់ទ្រាយខ្ទង់ច្រមុះ
– មានការពិបាកដកដង្ហើម
– រន្ធច្រមុះម្ខាង ឬសងខាងហាក់ដូចគេចុកជិត

គ) ការធ្វើរោគវិនិច្ឆ័យ៖
– ការសាកសួរ និងការពិនិត្យដោយគ្លីនិកអាចធ្វើរោគវិនិច្ឆ័យការបាក់ខ្ទង់ច្រមុះបាន ដោយយើងអាចដឹងថា វៀច ខ្ទង់ច្រមុះ ឬស្នូរឆ្អឹងប៉ះគ្នាពេលស្ទាប។
– ប៉ុន្តែបច្ចុប្បន្ននេះ ការថតស្កែនដោយម៉ាស៊ីន CT-Scan ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែតអាចឲ្យយើងដឹងពីការបាក់បែក នៅផ្នែកផ្សេងទៀតនៃមុខ ឬបញ្ហាផ្សេងទៀតនៃការប៉ះទង្គិច។
– យើងត្រូវបញ្ជាក់ឲ្យច្បាស់ដែរថា តើច្រមុះអ្នកជំងឺ ពីមុនត្រង់ធម្មតាឬទេ?
ឃ) ការព្យាបាល៖
– គោលបំណងសំខាន់របស់យើង គឺការព្យាបាលទាន់ពេលវេលា សម្រាប់សម្រួលមុខងារដកដង្ហើម និងកែទ្រង់ទ្រាយផ្នែកសម្ផស្ស។
– ការគាស់តម្រង់ខ្ទង់ច្រមុះបាក់ ដែលល្អប្រសើរបំផុត គឺចន្លោះ៣ម៉ោងបន្ទាប់ពីការប៉ះទង្គិច។
– បើមិនដូច្នេះទេ យើងអាចរង់ចាំចន្លោះ៣ ទៅ ៧ថ្ងៃនៅពេលដែលហើមជាំស្រកយើងមានភាពងាយស្រួលក្នុងការ ដាក់ឆ្អឹងចូលតាមលំនាំដើមវិញ។
– បើមិនបានតម្រង់ក្នុងចន្លោះ៧ ទៅ១០ថ្ងៃទេ ឆ្អឹងបាក់ក៏អាចរឹងជាប់បានដែរ តែជាប់ទាំងវៀចនិងពិបាកដកដង្ហើម។
– នៅពេលនោះការព្យាបាលទាមទារឲ្យមានការបំបាក់ឆ្អឹងឡើងវិញ ហើយមានភាពស្មុគស្មាញ។

ង) តើមានផលវិបាកអ្វីខ្លះនៅពេលបាក់ខ្ទង់ច្រមុះ?
– វៀចជញ្ជាំងខណ្ឌរន្ធច្រមុះ មិនអាចដកដង្ហើមបាន
– មានឈាមដក់នៅនឹងជញ្ជាំងច្រមុះធ្វើឲ្យស្ទះរន្ធច្រមុះដែរ
– បាក់រហូតដល់ឆ្អឹងខ្ចីខ្ទង់ច្រមុះ
– ធ្លាយ ឬលេចទឹកក្នុងស្រោមខួរ (Cerebrospinal fluid)
ប្រសិនបើបងប្អូនទាំងអស់ មានការប៉ះទង្គិចលើផ្ទៃមុខឬសង្ស័យមានការបាក់ខ្ទង់ច្រមុះ សូមអញ្ជើញមកជួបជាមួយ គ្រូពេទ្យជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងព្យាបាលឲ្យទាន់ពេលវេលា ដើម្បីជៀសវាងផលវិបាក មុខងារដកដង្ហើម និងផលវិបាកផ្នែកសម្ផស្ស៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ