សន្តិសុខសង្គម
អភិបាលខេត្តប៉ៃលិន ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាម Online Scams ឲ្យមានប្រសិទ្ធិភាព
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានដាក់ចេញនូវការណែនាំ និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានទាំងអស់ ឲ្យពង្រឹងកិច្ចការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រ ឲ្យកាន់តែមានប្រសិទ្ធភាព។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តប៉ៃលិន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមាការអញ្ជើញចូលរួមពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការសឹករងខេត្ត អភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ដោយយល់ឃើញពីភាពស្មុគស្មាញ និងការគំរាមកំហែង នៃការឆបោកតាមអនឡាញ ដែលតែងតែផ្លាស់ប្តូរទម្រង់ថ្មីៗ លោកស្រីអភិបាលខេត្ត បានជំរុញ ឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្ត នូវចំណុចគន្លឹះមួយចំនួន រួមមាន៖ សមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន ត្រូវតែបន្តចុះអប់រំ និងផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីទម្រង់ថ្មីៗ នៃការឆបោក ដូចជាការឆបោក តាមរយៈការងារតាមអនឡាញ ការវិនិយោគក្លែងក្លាយ ល្បែងស៊ីសងអនឡាញ និងការបោកបញ្ឆោត តាមរយៈការបន្លំធ្វើជាសមត្ថកិច្ច ឬស្ថាប័នរដ្ឋ។

លោកស្រីអភិបាលខេត្ត ណែនាំឲ្យបង្កើនកិច្ចសហការជិតស្និទ្ធ រវាងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកព័ត៌មាន ស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោក ប្រកបដោយប្រសិទ្ធភាព។ រាល់ករណីឆបោក ដែលរកឃើញ ត្រូវតែចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ និងជាការព្រមានដល់អ្នកផ្សេងទៀត។

ជាមួយគ្នានេះ ត្រូវបង្កើតយន្តការងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ក្នុងការរាយការណ៍ករណីសង្ស័យ ឬករណីដែលខ្លួនបានក្លាយជាជនរងគ្រោះ នៃការឆបោក។ នេះអាចរាប់បញ្ចូលទាំងខ្សែទូរស័ព្ទបន្ទាន់ ប្រព័ន្ធរាយការណ៍អនឡាញ ឬការដាក់ពាក្យបណ្តឹង ដោយផ្ទាល់ នៅតាមប៉ុស្តិ៍នគរបាល ឬសាលាឃុំ-សង្កាត់។
លោកស្រី បាន ស្រីមុំ បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការងារអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តប៉ៃលិន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសុខដុមរមនា របស់ប្រជាពលរដ្ឋ នៅក្នុងប្រទេស និងភូមិសាស្ត្រខេត្តប៉ៃលិនទាំងមូលផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


