កីឡា
ក្លិប ៣ នៅលីគកំពូល អង់គ្លេស កំពុងប្រជែងគ្នាចង់បាន Garnacho ពី Man United
ក្លិបនៅលីគកំពូល អង់គ្លេស Premier League ចំនួន ៣ កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Alejandro Garnacho នៅរដូវក្តៅនេះ។

តម្រុយនៃការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២១ ឆ្នាំ គឺបានលេចចេញកាន់តែច្បាស់ បន្ទាប់ពីរូបគេ ត្រូវបានក្លិបដកចេញពីការហ្វឹកហាត់ក្នុងក្រុមជម្រើសដំបូងជាមួយកីឡាករ ៤ រូបផ្សេងទៀត ដូចជា Jadon Sancho, Antony, Tyrell Malacia និង Marcus Rashford។
អនាគតរបស់ Garnacho ជាមួយ Man United ទំនងជាមិនយូរទៀតនោះទេ ដោយសារទំនាក់ទំនងរបស់គេជាមួយអ្នកចាត់ការលោក Ruben Amorim ហាក់មិនល្អប្រសើរឡើយ ក្រោយបុរសសញ្ជាតិ ព័រទុយហ្គាល់ ដាក់ឱ្យអង្គុយកៅអីបម្រុងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League ទល់នឹងក្រុម Tottenham Hotspur។ ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា Garnacho ត្រូវបានលោក Amorim ប្រាប់ឱ្យស្វែងរកក្លិបថ្មីរួចរាល់ហើយ។

យោងតាមការចុះផ្សាយដោយ Daily Mail បានឱ្យដឹងថា កន្លងមក Garnacho ត្រូវបានចាប់អារម្មណ៍ ដោយក្លិប Atletico Madrid ផងដែរ ប៉ុន្តែរូបគេ គឺមិនទាន់មានឆន្ទៈចង់ទៅលេងនៅទីនោះឡើយ ដោយគេមានបំណងចង់លេងនៅលីគកំពូល អង់គ្លេស បន្តទៀត។
ដោយឡែកប្រភពពី The Sun វិញបានឱ្យដឹងថា បច្ចុប្បន្នមានក្លិប អង់គ្លេស ចំនួន ៣ កំពុងតែប្រជែងគ្នាចង់បានខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន នៅរដូវក្តៅនេះ ក្នុងនោះមានដូចជា Aston Villa, Chelsea និង Tottenham Hotspur។
គួរឱ្យដឹងថា Garnacho គឺជាកីឡាករ ដែលត្រូវបានបណ្តុះបណ្តាលចេញពីថ្នាលរបស់ Man United តែម្តង ហើយរូបគេត្រូវបានក្លិបតម្លើងមកកាន់ក្រុមធំនៅឆ្នាំ ២០២២ ដែលពេលនោះមានវ័យ ១៨ ឆ្នាំ។ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ បង្ហាញខ្លួនសរុបបានចំនួន ១៤៤ ប្រកួត រកបាន ២៦ គ្រាប់ និង ២២ បញ្ជូន (assist)៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Sun
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


