Connect with us

ជីវិតកម្សាន្ដ

ពិធីករ សុខ រ៉ាស៊ី ថា «បើខ្ញុំជាម្ចាស់ឆ្កែ មុនទៅប្ដឹងគេ គួរតែវេរលុយឲ្យបុគ្គលិកសិន»

បានផុស

នៅ

បន្ទាប់ពី​មាន​ការ​ចែករំលែក​នូវ​រូបភាព និង​វីដេអូ​រវាង​បុគ្គលិក​ដែល​កំពុង​មាន​បញ្ហា​ជាមួយ​ថៅកែ​ម្ចាស់​ឆ្កែ​ប្តឹង​នោះ គេ​សង្កេត​ឃើញ​ថា មាន​ការ​វែកញែក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​ក៏​មាន​ពិធី​ករ​លោក សុខ រ៉ាស៊ី បាន​បញ្ចេញ​មតិ​លើ​រឿងរ៉ាវ​ដ៏​ហួសចិត្ត​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ករ​ល្បីឈ្មោះ លោក សុខ រ៉ាស៊ី បាន​ឲ្យ​ដឹង​បែបនេះ​ថា «បើ​ខ្ញុំ​ជា​ម្ចាស់​ឆ្កែ​មុន​មាន​មុខ​ទៅ​ប្តឹង​គេ គួរ​តែ​វេរ​លុយ​ឲ្យ​បុគ្គលិក​សិន បើ​គេ​មិន​ឲ្យ​ឆ្កែ​វិញ​បាន​ប្តឹង គ្នា​រស់​ដូរ​បាយ​ទេ»។ ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ករណី​នេះ​ផង​ដែរ។

ដោយឡែក​តារា​កំប្លែង​ល្បី​ឈ្មោះ លោក ចែម ចាន់រ៉ា ហៅ នាយ​ពែកមី ក៏បាន​បញ្ចេញមតិ​ចំពោះ​រឿង​នេះ​ដែរ។ លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ហ្វេស​ប៊ុក​អាច​រក​យុត្តិធម៌​ជូន​អ្នក​ទន់​ខ្សោយ​បាន ព្រោះ​លោក​ធ្លាប់​ធ្វើ​កម្មករ លោក​យល់​ពី​ការ​ខ្វះខាត​លុយ ដើម្បី​តែ​ក្រពះ ដាច់​លុយ គឺ​ដាច់​បាយ​តែម្ដង។

តារា​កំប្លែង​មាន​ទឹកដី​ពី​ខេត្ត​ស្វាយរៀង នាយ ពែកមី បាន​បញ្ជាក់​បន្ថែម​ថា «​ខ្ញុំ​មិន​គាំទ្រ​ការ​លួច​យក​កូន​ឆ្កែ​នោះ​ទេ តែ​ស្តាប់​ទៅ​គាត់​ធ្វើ​ដើម្បី​តែ​ថ្នូរ​នឹង​ប្រាក់ខែ​គាត់​តែប៉ុណ្ណោះ បងប្អូន​ស្តាប់​ហើយ​ពិចារណា​ចុះ»។

ទោះបី​យ៉ាងណា​ពេលនេះ​កំពុង​មាន​ការ​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​រឿងហេតុ​ដែល​បាន​កើតឡើង​ខាងលើនេះ ខណៈ​មាន​ការ​វែកញែក​ជាច្រើន​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម