កីឡា
ចូលរួមត្រេកអរ ពេជ្រ សម្បត្តិ និង ពេជ្រ សឹង្ហៈ ទទួលបានក្របខណ្ឌទាហាន
ក្រោយប្រឡូកប្រដាល់គុនខ្មែរប្រហែល ៥ឆ្នាំ និងបានចេញផ្សព្វផ្សាយគុនខ្មែរឲ្យល្បីរន្ទឺទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងឈ្នះមេដាយកម្រិតថ្នាក់ជាតិផងនោះ ឥលូវ ពេជ្រ សម្បត្តិ រួមទាំង ពេជ្រ សឹង្ហៈ ទទួលបានក្របខណ្ឌជាទាហានហើយ។

រូបភាពហ្វេសបុកលោក ពេជ្រ សុផាន់
នេះបើតាមការបង្ហោះផ្សព្វផ្សាយនៅហ្វេសបុកលោក ពេជ្រ សុផាន់ នៅមុននេះអបជាមួយរូបភាពក្នុងឯកសណ្ឋានទាហានរួមមាន ពេជ្រ សម្បត្តិ ពេជ្រ សឹង្ហៈ គឺបញ្ជាក់ថាកូនសិស្សរបស់លោកពីររូបនេះទទួលបានឈ្មោះក្របខណ្ឌទាហានហើយ។

លោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ ធ្លាប់បានឲ្យដឹងថា កូនសិស្សរបស់លោកទាំងពីរខាងលើនេះដណ្ដើមមេដាយមាសថ្នាក់ជាតិ និងកីឡាជាតិនាពេលកន្លងទៅជូនក្រសួងការពារជាតិរួមផ្សំជាមួយសមត្ថភាពល្អ កេរ្តិ៍ឈ្មោះល្បីផងទើបទទួលបានការផ្ដល់ឱកាសក្លាយជាទាហាននៅពេលនេះ។
ឈ្មោះអ្នកទាំងពីរត្រូវបានថ្នាក់លើយកឈ្មោះទៅយូរដែរហើយ ប៉ុន្តែលោកមិនទាន់បញ្ចេញដំណឹងនេះជាផ្លូវការ។ ចំណែក សឹង្ហៈ ក៏ធ្លាប់បានប្រាប់ដែរអំពីការទទួលបានក្របខណ្ឌនេះ ប៉ុន្តែរូបគេរង់ចាំមើលការប្រកាសជាផ្លូវការពីថ្នាក់លើសិន។

សម្បត្តិ ពេលឈ្នះជើងខ្លាំងអេស្ប៉ាញ
បញ្ជាក់ដែរថា នៅព្រឹកមិញនេះហ្វេសបុកផេកលោក ពេជ្រ សុផាន់ បានបង្ហោះរូបភាពក្នុងឯកសណ្ឋានជាទាហានជាមួយកូនសិស្សឆ្នើមរបស់លោកទាំងពីរគឺ ពេជ្រ សម្បត្តិ និង ពេជ្រ សឹង្ហៈ។ កីឡាករទាំងពីររូបនេះសុទ្ធតែជាជើងខ្លាំងក្នុងវិស័យប្រដាល់គុនខ្មែរ និងបានចេញផ្សព្វផ្សាយតំណាឲ្យវិស័យកីឡាមួយនេះយ៉ាងផុលផុស៕

កីឡាករ ពេជ្រ សឹង្ហៈ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


