ព័ត៌មានជាតិ
កម្ពុជាជាប្រទេសដែលមានវ៉ាក់សាំងចាក់មុនគេ និងមានជាហូរហែ
បន្ទាប់ពីបញ្ចប់ពិធី ទទួល និងប្រគល់ វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រមាណ១.៥លានដូសថ្ងៃនេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់បទសម្ភាស ដោយបានមានប្រសាសន៍ថា ប្រទេសកម្ពុជាក្រទេ ប៉ុន្តែកម្ពុជាអាចចាត់ទុកជាប្រទេសដំបូងគេមួយដែលមានវ៉ាក់សាំងចាក់មុនគេ ហើយមានចាក់ជាហូរហែទៅទៀត។

លោក វង្សី វិស្សុត មានប្រសាសន៍បន្តថា៖ “សព្វថ្ងៃប្រទេសអ្នកមានដណ្ដើមទិញវ៉ាក់សាំងកូវីដ-១៩ គេទប់ស្កាត់មិនឱ្យមកដល់ប្រទេសអ្នកក្រមួយចំនួន។ ប៉ុន្តែកម្ពុជាសំណាង ដោយសារមានការដឹកនាំជាពិសេសរបស់សម្ដេចអគ្គសេនាតេជោ ហ៊ុន សែន ដែលធានាឱ្យកម្ពុជាមានមានវ៉ាក់សាំងជាហូហែចាក់ មកដល់ថ្ងៃនេះ។”

លោក វង្សី វិស្សុត បានបញ្ជាក់ថា អ្វីដែលកម្ពុជាបានរៀបចំផែនការទៅថ្ងៃមុខ គឺនៅមានច្រើន ហើយកំពុងបន្តធ្វើដោយសកម្ម និងអាចធានាថា កម្ពុជានឹងមានវ៉ាក់សាំងជាហូរហែដើម្បីចាក់ជូនប្រជាជន យ៉ាងតិចឱ្យបាន១០លានដូសនៅឆ្នាំនេះ។
គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសបានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន២លើករួចមកហើយ ស្មើនឹង ៩២៤,០០០ដូស។ ក្នុងនោះ៦០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន និង ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។
តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជានៅចុងខែមីនា ឆ្នាំ២០២១នេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


