កីឡា
លោក យី សារិន មន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាលមួយចំនួនអាចធ្វើជាអាជ្ញាកណ្ដាលធំគ្រប់គ្រងការប្រកួតបានហើយ
លោក យី សារិន គ្រូជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា ក្រោយពីសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ពីមួយកម្រិតទៅមួយកម្រិតនៅពេលនេះទទួលបានលទ្ធផលជាបណ្ដើរៗហើយ។

លោក យី សារិន
ជាក់ស្ដែងក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិរយៈពេល៥ថ្ងៃនេះមានសិក្ខាកាមមួយចំនួនអាចឡើងធ្វើជាអាជ្ញាកណ្ដាលធំ ឬហៅថាអាជ្ញាកណ្ដាលលើកៅអីបានហើយ។ ព្រោះកម្រិតនៃការយល់ដឹងច្បាស់ពីតួនាទីក្នុងការប្រកួត យល់ច្បាស់ពីការប្រែប្រួលនៃការប្រកួត និងអនុវត្តន៍លើការកាត់សេចក្ដីបានល្អ។

ទិដ្ឋភាពបិទវគ្គ
ការបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល នេះគឺជារឿងសំខាន់របស់សហព័ន្ធដើម្បីបណ្ដុះធនធានឲ្យមានកាត់តែច្រើន និងសំបូរអ្នកមានសមត្ថភាពអាចគ្រប់គ្រងដឹកនាំការប្រកួតផ្សេងៗជាកត្តាជួយជំរុញអភិវឌ្ឍន៍ដល់វិស័យកីឡាសូហ្វតិន្នីសផងដែរ។

លោក សរ សិទ្ធិ និងលោក យី សារិន
បញ្ជាក់ដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២ ដល់ ៦ ខែមិថុនា ឆ្នាំ២០២៥ នៅអគារសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ។ កាលពីរសៀលថ្ងៃទី៦ ម្សិលមិញនេះសហព័ន្ធបានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះហើយក្រោមអធិបតីភាពលោក សរ សិទ្ធិ ប្រធានសហព័ន្ធ លោក យិត ភីរៈ អគ្គលេខាធិការ រួមទាំងគ្រូបង្វឹក សិក្ខាកាមជាច្រើនផងដែរ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


