ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍
ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក ក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី ជាពិសេសពលរដ្ឋដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥។ នេះបើយោងតាមប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

តាមរយៈលិខិតនេះ ក្រសួងសុខាភិបាល បានណែនាំឱ្យ នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត និងផ្នែកពាក់ព័ន្ធ ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងរំលឹកដល់ប្រជាជនអាយុចាប់ពី ១២ឆ្នាំឡើង រាល់ ៦ខែ ម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសលើកទឹកចិត្តឱ្យមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម។ ដោយផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។ ព្រមទាំងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីពេលកន្លងទៅ បានឱ្យដឹងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាន ខណៈពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៉ិន.១ (JN.1) បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

សូមជម្រាបដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញជំងឺកូវីដ-១៩ ឆ្លងថ្មីចំនួន៦ នាក់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


