ព័ត៌មានជាតិ
វិសោធនកម្មមាត្រា៣៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ថា ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺមិនប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាដាច់ខាត ពោលឱ្យតែមានមនសិការស្នេហារជាតិពិតប្រាកដ នោះសញ្ជាតិខ្មែរមិនត្រូវបានដកឡើយ។តបនឹងមតិថា ការរៀបចំបង្កើតច្បាប់ដកសញ្ជាតិ សំដៅមុខព្រួយលើមតិរិះគន់ លោករដ្ឋមន្ត្រី បានបដិសេធ។

បន្ទាប់ពីការពិភាក្សា និងបកស្រាយដោយតំណាងរាជរដ្ឋាភិបាល ក៏ដូចជាតំណាងក្រុមតំណាងរាស្រ្តហត្ថលេខី សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ត្រូវបានអនុម័តទាំងស្រុងដោយសមាជិករដ្ឋសភាចំនួន១២៥រូប នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយសម័យប្រជុំរដ្ឋសភា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា សេចក្ដីស្នើច្បាប់នេះ នឹងបើកផ្លូវឱ្យមានក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរ ហើយក្របខណ្ឌច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋឱ្យបានរឹងមាំ ជាពិសេសប្រឆាំងនឹងពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ក្ដីសុខសាន្តរបស់ប្រជាជន និងបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ពលរដ្ឋដែលស្រលាញ់ជាតិ មានភក្តីភាព និងស្មោះត្រង់ឥតងាករេចំពោះជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិទេ។ ផ្ទុយទៅវិញ គោលបំណងស្នូលនៃវិសោធនកម្មមាត្រា៣៣ គឺ«ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ មនសិកាស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិមាតុភូមិ និងប្រជាជនរបស់ខ្លួន នៅគ្រប់កាលៈទេសៈទាំងអស់»។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ គូសបញ្ជាក់យ៉ាងដូច្នេះ។

លោក សង្កត់ធ្ងន់ថា៖ «ដើម្បីកុំឱ្យបាត់បង់សញ្ជាតិខ្មែរ គឺងាយស្រួលទេ ធ្វើម៉េចស្រឡាញ់ជាតិឱ្យបានពិតប្រាកដ ស្មោះត្រង់ជាមួយជាតិ នោះសញ្ជាតិខ្មែរមិនបាត់បង់ទេ»។
ខ្លឹមសារថ្មីនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។ ខណៈខ្លឹមសារចាស់នៃមាត្រានេះ មិនបានកំណត់អំពីការបាត់សញ្ជាតិ ក៏ដូចជាការដកសញ្ជាតិខ្មែរឡើយ ពោលគឺមានតែការកំណត់អំពីការទទួលសញ្ជាតិខ្មែរប៉ុណ្ណោះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


