ព័ត៌មានជាតិ
លោក កើត រិទ្ធ ណែនាំដល់មន្រ្តីក្នុងវិស័យយុត្តិធម៌ ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្ត ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ឱ្យពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ពិធីនេះដែរ ក៏មានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។ ព្រមទាំងបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

លើសពីនេះ ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ,បទល្មើសតាមបប្រព័ន្ធអនឡាញ,បទល្មើសឆក់ប្លន់,ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ជាចៅក្រម ជាព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលទាំងអស់នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក៏ដូចជាសាលាជំរះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសដែលបានយកចិត្តទុក្ខដាក់សម្រេចបានលទ្ធល្អជាបន្តបន្ទាប់គួឱ្យកត់សម្គាល់។

ចំណែក លោកអភិបាលខេត្ត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការបំពេញតួនាទី ភារកិច្ចក្នុងវិស័យតុលាការ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាពេលកន្លងមក ប្រកបដោយគតិយុត្តិធម៌ ស្របតាមអង្គច្បាប់ និងនីតិវិធីដែលបានកំណត់ និងជាពិសេសការរួមចំណែកក្នុងការកសាងសមិទ្ធផលដ៏លេចធ្លោនូវអគារធ្វើការថ្មី ដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដើម្បីជាប្រយោជន៍ដល់ការផ្តល់សេវាឲ្យកាន់តែប្រសើរឡើង និងដំណើរការរបស់តុលាការកាន់តែមានប្រសិទ្ធភាព ដែលជាការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរ និងជោគជ័យ។
លោកបន្តថា ការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពប្រសើរឡើងបន្ថែមទៀត នៃភាពរឹងមាំ និងឧត្ដមភាពនៅក្នុងវិស័យតុលាការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងដែលបានកើតឡើងដោយសារមានការគាំទ្រ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានក្រសួងយុត្តិធម៌ជាសេនាធិការ៕




ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ