Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ថា ថាក់ស៊ីន តែងលួចផ្ដល់ព័ត៌មានសម្ងាត់របស់ថៃ មកឱ្យសម្ដេច

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានទម្លាយអាថ៌កំបាំងរបស់លោកថាក់ស៊ីន ថា ជាអ្នកលួចផ្តល់ព័ត៌មានសម្ងាត់ថៃ មកឱ្យសម្តេច សូម្បីតែឯកសារសម្ងាត់របស់រដ្ឋាភិបាល ក្នុងពេលលោក អាប់ភីស៊ីត វីចារជីវ៉ា ធ្វើជានាយករដ្ឋមន្រ្តី ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ ហ៊ុន សែន គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលួចបញ្ជូនឯកសាររបស់លោក អាប់ភីស៊ីត វីចារជីវ៉ា ជានាយករដ្ឋមន្រ្តីថៃ កាលពីឆ្នាំ២០១០ ពាក់ព័ន្ធនឹងគម្រោងផ្តល់ថវិការបស់ថៃមកកម្ពុជា ដើម្បីកសាងផ្លូវជាតិលេខ ៦៨ នៅកម្ពុជាតាមបណ្តោយព្រំដែន។ ប៉ុន្តែដោយសារសម្តេចទទួលបានព័ត៌មានពីលោក ថាក់ស៊ីន ដែលបញ្ជូនមកថា លោក អាប់ភីស៊ីត វីចារជីវ៉ា នឹងបង្កក់លុយ ដើម្បីពន្យារពេលក្នុងការអនុវត្តគម្រោងកសាងផ្លូវនេះ ទើបបានជាសម្តេចប្រកាសបដិសេធ មិនទទួលយកជំនួយជាថវិកានេះ។

សម្ដេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដូច្នេះក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាជាវិសាមញ្ញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដែលសម្តេចសម្រេចទម្លាយអាថ៌កំបាំងពេលនេះ បន្ទាប់ពីលោក ថាក់ស៊ីន បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ ថា លោកសោយស្តាយដែលបានរាប់អានមនុស្សខុស។ ត្រង់ចំណុចនេះ សម្ដេចតេជោ ប្រតិកម្មតបវិញថា បើគ្មានសម្ដេចជាអ្នកជួយជ្រោមជ្រែងទេ ប្រហែលជា ថាក់ស៊ីន មិនអាចចូលស្រុកថៃ និងតំបន់អាស៊ីអាគ្នេយ៍វិញបានដែរ។ «ថាក់ស៊ីន កុំឈ្លើយជាមួយខ្ញុំឱ្យសោះ»។ នេះសារដាស់តឿនរបស់សម្ដេចតេជោ ទៅកាន់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។

ជាការកត់សម្គាល់ តាមរយៈសារនៅលើបណ្ដាញសង្គម កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ប្រកាសត្រៀមទម្លាយរឿងលោក ថាក់ស៊ីន ទាំងអស់ ជាពិសេសការប្រមាថលើព្រះមហាក្សត្រថៃរបស់ខ្លួន។

សម្ដេចតេជោ​ ថា ​ត្រូវ​ការ​ពេល​៣ម៉ោង ដើម្បី​និយាយ​ពី​រឿង​លោក ថាក់​ស៊ីន តាំង​ពី​សម្ដេច​បាន​ជួយ​ក្រោយ​ពី​យោធាធ្វើរដ្ឋប្រហារ​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ២០២៥ ដែល​សម្ដេច​បាន​ដឹង​រឿង​ទាំង​អស់របស់​លោក​ ថាក់ស៊ីន​ រាប់​ទាំងការ​ដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។

តាមការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន អស់​រយៈពេល​១៩ឆ្នាំហើយ​ដែលលោក ថាក់ស៊ីន បាន​ពិគ្រោះយោបល់ជាមួយសម្ដេច​ រហូត​ដល់​សម្ដេច​ក្ដាប់​ព័ត៌មាន និង​ស្ថានការណ៍​ប្រទេស​ថៃ​បានយ៉ាងច្បាស់​លាស់ល្អ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម