ព័ត៌មានជាតិ
សម្ដេចតេជោ ចាត់ទុកសកម្មភាពហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា-ហ្វីលីពីន ថា បង្ហាញពីទំនាក់ទំនងល្អ
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកសកម្មភាពហ្វឹកហ្វឺនយោធារួមគ្នារវាងកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ថា បានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃកងទ័ពប្រទេសទាំងពីរ ហើយនឹងត្រូវបានពង្រឹងថែមទៀតសម្រាប់វិស័យផ្សេងៗ។

ការចាត់ទុកបែបនេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា និងហ្វីលីពីន។ វគ្គហ្វឹកហ្វឺននេះ គឺផ្ដោតលើស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុង។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ហើយចំពោះការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងចាត់ទុកថាជាផ្នែកមួយដ៏សំខាន់សម្រាប់កងទ័ពកម្ពុជាក្នុងការពង្រឹងសមត្ថភាព និងបទពិសោធបន្ថែមលើសមត្ថភាពប្រយុទ្ធក្នុងព្រៃដែលមានកន្លងមក។
បើតាមសម្តេចតេជោ តាមរយៈទំនាក់ទំនងល្អរវាងកងទ័ពជើងគោក ដែលជាកងទ័ពស្នូលនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ក៏នឹងកាន់តែបង្កើនថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក Roy Mabagos Galido គូសបញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីននៅកម្ពុជានាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធន៍រវាងកងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នានេះ។
សម្តេចតេជោ ក៏បានឆ្លៀតបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាងបង្កើតកងទ័ពរបស់សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ពចាស់មានបទពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


