ព័ត៌មានជាតិ
សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចោទសួរបែបទះកំផ្លៀងទៅកាន់លោក phumtham wechayachai នាយករដ្ឋមន្ត្រីថៃស្ដីទីថាតើលោកលេបថ្នាំខុសបណ្ដាលឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយពាក្យថា ហ៊ុន សែន អត់តម្លៃ ទាំងដែលកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ធ្លាប់រងចាំសម្ដេចរយៈពេលជាង៤ម៉ោង ដើម្បីសុំចរចាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនាយករដ្ឋមន្ត្រីព្យូរតំណែងផែថងថានកាន់តំណែង។ សម្ដេចតេជោ ហ៊ុន សែន ចោទសួរបែបទះកំផ្លៀងដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ការចេញមកបង្ហោះសារលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ នាពេលនេះ គឺបន្ទាប់ពីលោក ឃ្លាំង ហួត ជំនួយការរបស់សម្ដេច សរសេរសារលើទំព័រហ្វេសប៊ុកឆ្លើយតបទៅលោក phumtham wechayachai ដែលហ៊ានថា សម្ដេចតេជោ អត់តម្លៃ ដោយចោទសួរទៅវិញថា នៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) ដែលនេះសបញ្ជាក់ឱ្យឃើញថា លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។

ចំពោះការឆ្លើយតបបន្ថែមទៅកាន់នាយករដ្ឋមន្ត្រីស្ដីទីថៃ សម្ដេចតេជោ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«ខ្ញុំក៏ចង់បញ្ជាក់បែបទះកំផ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន? កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?»។

បន្ថែមពីឆ្លើយតបបែបទះកំផ្លៀងលើនាយករដ្ឋមន្ត្រីស្ដីទីដ៏ព្រហើន សម្ដេច ហ៊ុន សែន ក៏បង្រៀនបុគ្គលនិយាយស្ដីបែបបាត់ការចងចាំ អំពីតួនាទីគ្រប់គ្រងរដ្ឋថា៖«ខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។»។

នៅជុំវិញករណីដែលកន្លងទៅ នឹងនៅថ្ងៃទី១៦ ខែកក្កដា នេះ លោក phumtham wechayachai តែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់ការលើកឡើងរបស់សម្ដេច ហ៊ុន សែន តាមវេទិកា និងបណ្ដាញសង្គមពេក សម្ដេចតេជោ ហ៊ុន សែន បានចោទសួរត្រឡប់វិញថា តើលោកនាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះ ខ្លាចខ្លឹមសារក្នុងបណ្តាញសង្គមដែលសម្ដេចបង្ហោះសារចេញមែនទេ?
ជាចុងក្រោយ សម្ដេចតេជោ បញ្ជាក់លើទំព័រហ្វេសប៊ុកថា សម្ដេចមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោក phumtham wechayachai ទេ ប៉ុន្តែដោយសារតែមានភាពចាំបាច់ក្នុងការបញ្ជូនសារពិតទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រីផែថងថានកន្លងទៅ។ សម្ដេចក៏ជូនពរបែបចំអកឱ្យលោក phumtham wechayachai ប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


