សេដ្ឋកិច្ច
មុខរបរចិញ្ចឹមមាន់នៅតែមានទីផ្សារល្អ នៅចំពេលដែលថៃបិទព្រំដែនជាមួយកម្ពុជា
ការចិញ្ចឹមមាន់ គឺជាមុខរបរមួយ ដែលកំពុងទទួលបានការពេញនិយមពីប្រជាពលរដ្ឋ ជាពិសេស នៅតាមតំបន់ជនបទ ដោយសារតែវាជាមុខរបរមួយ ដែលមានភាពងាយស្រួលក្នុងការចាប់ផ្ដើមប្រើប្រាស់ទុនតិច ហើយអាចរកចំណូលបានសមរម្យ។

លោក ម៉ិច ចាន់នី ពលរដ្ឋរស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបង្ហាញពីភាពរីករាយចំពោះការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដោយលោកបានប្រាប់ឱ្យដឹងថា មុខរបរនេះបានជួយឱ្យលោករកបានប្រាក់ចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយមាន់មានតម្លៃល្អ និងសម្បូរទីផ្សារ នៅចំពេលដែលបិទព្រំដែន-កម្ពុជាថៃ។
លោក ម៉ិច ចាន់នី បានចាប់មុខរបរចិញ្ចឹមមាន់ តាំងពីឆ្នាំ២០១៦ ក្រោមការជួយជ្រោមជ្រែងបច្ចេកទេសពីមន្ទីរកសិកម្ម ខេត្តប៉ៃលិន មកដល់ពេលនេះ លោកមានមាន់សរុបជាង៣០០ក្បាល ក្នុងនោះមានមាន់សាច់ជាង ២០០ក្បាល ពូជមាន់ញីជាង ៨០ក្បាល និងពូជមាន់ឈ្មោលជាច្រើនទៀត។
សម្រាប់មាន់យកសាច់ ត្រូវបានរៀបចំចំណី និងលែងឱ្យដើររកចំណីបន្ថែម ក្នុងបរិវេណមួយ ដែលមានហ៊ុមព័ទ្ធដោយសំណាញ់ និងមានទ្រុងដាក់ខ័ណ្ឌចែកដាច់គ្នា រវាងពូជមាន់ ញី និងពូជមាន់ឈ្មោល។

ក្រៅអំពីចិញ្ចឹមមាន់ យកសាច់លក់ លោក ម៉ិច ចាន់នី មានបច្ចេកទេស ក្នុងការយក ស្ពែម មាន់ឈ្មោល មកចាក់បញ្ចូល ជាមួយមាន់ញី បង្កាត់ពូជមាន់ និងមានទូសម្រាប់ភ្ញាស់ពងមាន់ សម្រាប់លក់ឱ្យប្រជាកសិករផ្សេងទៀតផងដែរ។
លោក ម៉ិច ចាន់នី បានបន្តថា កូនមាន់ ដែលមានអាយុ២៨ ថ្ងៃ ឬ៣០ថ្ងៃ ក្រោយពីចាក់វាំងសាំងរួចចំនួន៣ដង គឺអាចយកទៅលក់ឱ្យអតិថិជន ទាំងនៅក្នុងខេត្តប៉ៃលិន និងនៅក្នុងខេត្តបាត់ដំបង ក្នុងតម្លៃ៥០០០រៀល ក្នុង១ក្បាល។
ជាមួយគ្នានេះលោក ក៏បានជំរុញដល់ប្រជាកសិករ គួរយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមមាន់លក្ខណៈគ្រួសារ តាមបែបធម្មជាតិ ដែលមានបច្ចេកេសច្បាស់លាស់ ក្រៅអំពីការដាំដំណាំផ្សេងៗ ហើយរូបលោកសន្យា នឹងជួយផ្តល់ប្រឹក្សាផ្នែកបច្ចេទេស និងពូជមាន់ ដល់ប្រជាកសិករយើងផងដែរ។

បើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យកម្ពុជាថ្មីដឹងថា៖ ដើម្បីឱ្យការចិញ្ចឹមមាន់ ទទួលបានជោគជ័យ និងទទួលបានផលខ្ពស់ ប្រជាកសិករគួរបង្កើនការយល់ដឹង អំពីបច្ចេកទេសសំខាន់ៗមួយចំនួនដូចជា ៖ទី១.ជ្រើសរើសពូជមាន់គឺ ការជ្រើសរើសពូជមាន់ ដែលមានគុណភាពល្អ ធន់នឹងជំងឺ និងមានអត្រាលូតលាស់លឿន គឺជារឿងសំខាន់បំផុត។
ពូជមាន់ ដែលពេញនិយមចិញ្ចឹម នៅកម្ពុជាមានដូចជា មាន់ស្រែ មាន់ខ្មៅ មាន់កសិដ្ឋាន (Broiler) និងមាន់យកពង (Layer)។ ទី២.ការសាងសង់ទ្រុង គឺទ្រុងត្រូវតែមានអនាម័យល្អ មានខ្យល់ចេញចូលគ្រប់គ្រាន់ ការពារបាន ពីសត្វចង្រៃ និងមានទំហំសមស្រប តាមចំនួនមាន់។ ត្រូវមានទីតាំងសមរម្យ សម្រាប់ចំណី ទឹក និងកន្លែងសម្រាប់មាន់សម្រាកផងដែរ។
ការចិញ្ចឹមមាន់ គឺជាមុខរបរមួយ ដែលមានសក្ដានុពលខ្ពស់ នៅក្នុងប្រទេសកម្ពុជា ប្រសិនបើកសិករមានការយល់ដឹងត្រឹមត្រូវ អំពីបច្ចេកទេសចិញ្ចឹម និងមានឆន្ទៈខ្ពស់ក្នុងការអនុវត្ត។ វាអាចជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕


អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


