សេដ្ឋកិច្ច
ស្រូវ អូអឹម ឡើងថ្លៃបន្តិច ខណៈកសិករថា ចំណេញតិចតួច
តម្លៃស្រូវប្រភេទ អូអឹម (OM) បានកើឡើងបន្តិចដល់ ៨៥០ រៀល ក្នុងមួយគីឡូក្រាម នៅសប្ដាហ៍នេះ បន្ទាប់ពីធ្លាក់ចុះដល់ជាង ៧០០ រៀល ក្នុងមួយគីឡូក្រាមកាលពីសប្ដាហ៍មុន។

កសិករនៅស្រុកពាមជរ ខេត្តព្រៃវែង លោក បឿន បូណា បានប្រាប់ឱ្យដឹងថា តម្លៃស្រូវ អូអឹម បានឡើងថ្លៃបន្តិចដល់ ៨៥០ រៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីសប្ដាហ៍មុនបានតែជាង ៧០០ រៀល ក្នុងមួយគីឡូក្រាម។
លោក បឿន បូណា ប្រាប់ថា៖ «ក្នុងមួយហិកតាការចំណាយដើមទុនប្រមាណ ២ លានរៀល និងបានទិន្នផលប្រមាណ ៥ តោន ដែលផ្តល់ចំណេញបានតិចតួច ព្រោះអ្វីៗយើងជួលគេ ថ្លៃភ្ជួរ រាស់ ជី ប្រេង ថ្នាំ យើងផាត់ទៅ សល់បានតិចតួច»។
ឆ្លើយសំនួរថា ក្រសួងកសិកម្មចង់ឱ្យកសិករងាកមកដាំដុះពូជយុទ្ធសាស្ត្រ ប្រភេទស្រូវសែនក្រអូប ដែលមានតម្លៃទីផ្សារល្អ តើលោកនឹងប្ដូរមកប្រើពូជស្រូវសែនក្រអូបទេទេ?
លោក បូណា ប្រាប់ថា៖ «ដីស្រុកយើងអត់ដែលធ្លាប់ធ្វើស្រូវសែនក្រអូប យើងយកពូជមកតែពីវៀតណាម បើសិនជាធ្វើទាល់តែក្នុងភូមិគាត់ស្រុះស្រួលគ្នាធ្វើទាំងអស់គ្នា ហើយបើយើងធ្វើតែម្នាក់ឯងក៏ពិបាកដែរ ព្រោះពូជយើងយកមកពីវៀតណាមទាំងអស់នៅក្នុងឃុំកោះសំពៅ ហើយនៅស្រុកនេះ អត់ដែលឃើញមានក្រសួងចុះមកអនុវត្តផ្ទាល់ឱ្យយើងឃើញ ឃើញតែនៅលើបណ្ដាញសង្គម»។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «ថ្លៃស្រូវជាទូទៅ ជាពិសេសទីផ្សារអង្ករស ធ្លាក់ចុះតាំងពីឆ្នាំមុនមកម្លេះ ហើយមែនទែនទៅ តម្លៃធ្លាក់ខ្លាំងគឺយើងធៀបនៅឆ្នាំ ២០២៣ និង២០២៤ ម៉ែនទែនបើយើងធៀបនឹងឆ្នាំមុន វាមិនឆ្ងាយកាលពី ២០២០ ២០២១ ២០២២ ទេ បើធៀប ២០២៣-២០២៤ គឺវាធ្លាក់ខ្លាំងដោយសារតែឆ្នាំ ២០២៣-២០២៤ យើងមានព្រឹត្តិការណ៍មួយគឺមានការព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប្រទេសមួយចំនួនធំ ដែលមានឥណ្ឌាដែរ បានធ្វើការបិទការនាំចេញអង្កររបស់ខ្លួន កត្តានេះ បានទាញឱ្យថ្លៃកើនប្រមាណ ៣០% ឆ្នាំមុននេះ ថ្លៃបានធ្លាក់វិញ ៣០%»។
លោក ឃឹម ហ្វីណង់ បន្ថែមថា នៅពេលដែលតម្លៃស្រូ អង្ករកើន យើងទាំងអស់គ្នាសប្បាយចិត្ត យើងនាំគ្នាបង្កើនផលិតកម្ម តែនៅពេលដែលវាធ្លាក់ចុះមកវិញ គឺធ្វើឱ្យការរំពឹងទុក វាមិនដូចបំណង ហើយកត្តានេះ វាធ្វើឱ្យបងប្អូនមួយចំនួន ដែលគាត់ ហាក់ប្រថុយប្រថាន ដូចជា ពីមុនគាត់អត់ហានជួលដីគេធ្វើទេ ឥឡូវ ដោយសារឆ្នាំដែលកន្លងមកវាចំណេញច្រើន គាត់ទៅជួលដីគេថែម អញ្ចឹងពេលដែលវាធ្លាក់ថ្លៃគាត់កាត់កងថ្លៃជួលដីទៅវាខាត។ ម្យ៉ាងទៀត មានកសិករខ្លះនៅពេលស្រូវ អង្ករឡើងថ្លៃ គាត់ទៅធ្វើនៅតំបន់តែងរងហានិភ័យ ដូចជា ខ្វះទឹក ឬទឹកជំនន់។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «ឆ្នាំនេះ មែនទែនបើធៀបនឹងឆ្នាំមុន ថ្លៃស្រូវ អូអឹម ដូចជាមិនថយច្រើនពេកទេ ចុងដៃមុននេះ អូអឹមក៏ធ្លាក់មកនៅត្រឹម ៧៥០ ទៅ ៨០០ រៀល ក្នុងមួយគីឡូក្រាមដែរ តែសូមបញ្ជាក់ថា ទីផ្សារស្រូវដែលមានបញ្ហា គឺជាទីផ្សារស្រូវអង្ករស មិនមែនអង្ករក្រអូប ហើយក៏មិនមែនទីផ្សារស្រូវអង្ករយុទ្ធសាស្ត្ររបស់កម្ពុជាទេ»។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា កន្លងមកក្រសួងបានអំពាវនាវទៅប្រជាកសិករពិចារណាធ្វើពិពិធម្មពីទីផ្សារអង្ករអូអឹម ដែលពឹងផ្អែកលើទីផ្សារវៀតណាម ដោយក្រសួងលើកទឹកចិត្តឱ្យបងប្អូន ប្រែ ពីដាំពូជអូអឹម មកដាំពូជក្នុងស្រុករួមមានផ្ការំដួល សែនក្រអូប ស្រងែស្រាល ចំប៉ីស៧០ ដែលកន្លងមកពូជអង្ករក្រអូបរបស់កម្ពុជា មានស្ថិរភាពជាងអូអឹម៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


