សេដ្ឋកិច្ច
រដ្ឋនឹងទម្លាក់ទុន ៥០ លានដុល្លារ ផ្ដល់ឥណទានដល់សហគមន៍កសិកម្មទំនើប
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចត្រៀមកញ្ចប់ថវិកាប្រមាណ ៥០ លានដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧) ដែលជាយន្តការមួយក្នុងការពង្រឹងគុណភាពកសិកម្ម និងទីផ្សារ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅអំឡុងពេល ៣ ឆ្នាំខាងមុខ សហគមន៍កសិម្មទំនើប មានតម្រូវការទុនប្រមាណ ៥០ លានដុល្លារ ខណៈរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាឥណទានការប្រាក់ទាប ដើម្បីធានាឱ្យបានថា គ្រប់សហគមន៍កសិកម្មទំនើបដែលបានបង្កើតឡើង មានដើមទុនគ្រប់គ្រាន់ អាចប្រតិបត្តិការបាន។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា កម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប មានរយៈពេលជិត២ ឆ្នាំហើយ ខណៈក្រសួងកសិកម្មបានធ្វើកិច្ចការងារជាច្រើននាពេលកន្លងមក ដូចជាការចុះផ្សព្វផ្សាយ ការបង្កើតសហគមន៍កសិកម្មទំនើបផង និងពន្យល់អំពីអត្ថប្រយោជន៍ដល់ប្រជាកសិករ។
គិតមកដល់ពេលនេះ មានសហគមន៍កសិកម្មទំនើបចំនួន ១៣ ដែលត្រូវបានបង្កើតជាផ្លូវការ ហើយសហគមន៍ចំនួន ៥ ទៀត កំពុងស្ថិតនៅក្នុងដំណើរការនៃការបង្កើតជាសហគមន៍កសិកម្មទំនើប។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «យើងបានតភ្ជាប់សហគមន៍ទាំងអស់នោះទៅកាន់ទីផ្សារ យើងបានផ្ដល់នូវលទ្ធភាពដើម្បីឱ្យសហគមន៍ទាំងអស់នោះអាចទទួលបាននូវកម្ចីឥណទានការប្រាក់ទាប យើងផ្ដល់ជាថវិកា ២ លានដុល្លាររួចមកហើយ ដើម្បីគាំទ្រដល់សហគមន៍ដែលយើងបានបង្កើតនេះ ហើយយើងកំពុងត្រៀមនូវថវិកា ៥ លានដុល្លារទៀត នៅឆ្នាំនេះ ហើយអំឡុងពេល ៣ ឆ្នាំទៅមុខ យើងមានតម្រូវការប្រមាណ ៥០ លានដុល្លារ ដើម្បីធានាឱ្យបានថា គ្រប់ សហគមន៍កសិកម្មទំនើប ដែលយើងបង្កើតនោះ មានដើមទុនគ្រប់គ្រាន់ដើម្បីអាចប្រតិបត្តិការរបស់ខ្លួន»។
រាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប នៅតាមបណ្ដាខេត្ត និងគ្របដណ្ដប់លើដំណាំ ដែលមានសក្ដានុពលខ្ពស់ផ្សេងទៀត ដូចជាស្វាយចន្ទី កៅស៊ូ និងទុរេន។
គិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបចំនួន ១៣ ត្រូវបានបង្កើត បន្ថែមលើសហគមន៍ដែលមានសម្រាប់ ២៦០១ សហគមន៍ និងត្រូវចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្នុងខេត្ត ៧ ដែលមានខេត្តសៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្ដាល ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ លើមុខដំណាំយុទ្ធសាស្ត្រចំនួន ៤ គឺ ណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលគ្របដណ្ដប់លើផ្ទៃដី ១ ១៤២១ ហិកតា និងមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧ លានដុល្លារ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


