កីឡា
គណៈកម្មការបាល់ទាត់ ខេត្តស្វាយរៀង ប្រកាសរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ U15
គណៈកម្មការប្រកួតពានរង្វាន់បាល់ទាត់ ខេត្តស្វាយរៀង ដែលទទួលបានការណែនាំ និងការចង្អុលបង្ហាញពីឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នឹងរៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់ បាល់ទាត់យុវជនអាយុ ក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម ៖
១. កាលបរិច្ឆេទ
ក. ពាក្យសុំចូលរួមការប្រកួត៖ ចាប់ផ្តើមលក់ពីថ្ងៃជូនដំណឹងនេះតទៅ
ខ. ការទទួលពាក្យសុំចូលរួមប្រកួត ៖ ចាប់ពីខែកក្កដា ឆ្នាំ២០២៥
គ. កាលបរិច្ឆេទប្រកួត៖ ចាប់ពីខែសីហា ឆ្នាំ២០២៤ តទៅ។
២. លក្ខខណ្ឌចូលរួម ៖
- កីឡាករត្រូវមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ១៣ឆ្នាំដល់១៥ឆ្នាំ (ដែលមានឆ្នាំកំណើត២០១០, ២០១១, និង២០១២)
- ក្រុមកីឡាអាចមានកីឡាករច្រើនបំផុត ២០នាក់ តិចបំផុត ១៧នាក់ និងមន្ត្រីក្រុមចំនួន ០៥នាក់។ – កីឡាករត្រូវមានទីកន្លែងកំណើតក្នុងខេត្តស្វាយរៀង
- កីឡាករមានទីលំនៅបច្ចុប្បន្នក្នុងខេត្ដស្វាយរៀង ហើយបានចុះបញ្ជីក្នុងសៀវភៅស្នាក់នៅក្នុងខេត្តស្វាយរៀង មុនថ្ងៃប្រកួតចំនួន ០៦ខែឡើងទៅ។

៣. ប្រាក់រង្វាន់ ៖
- ក្រុមដែលជាប់ជាជើងឯកទទួលបានពាន ០១ មេដាយមាស ២៥គ្រឿង និងថវិកា ៨លានរៀល
- ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ ២៥គ្រឿង និងថវិកា ៤លានរៀល
- ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ ២៥គ្រឿង និងថវិកា ២លានរៀល
- ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ៤ ទទួលបានថវិកា ១លានរៀល។
៤. ទីលានប្រកួត ៖
ក. ទីលានកីឡដ្ឋានខេត្តស្វាយរៀង
ខ. ទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ
គ. ទីលានសាលាបឋមសិក្សា កន្ទុយវៃ។
គួរបញ្ជាក់ថា ការដាក់លក់ពាក្យសម្រាប់ក្រុមចង់ចូលរួមប្រកួត នឹងចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


