សេដ្ឋកិច្ច
ក្រសួងកសិកម្មត្រៀមបង្វែរកសិផលនៅតាមខេត្តជាប់ព្រំដែនថៃ កែច្នៃទៅជាផលិតកម្មចំណីសត្វ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមបង្វែរនូវកសិផលដែលស្ថិតនៅតាមបណ្ដាខេត្តទាំង ៧ ជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ធ្វើផលិតកម្មចំណីសត្វក្នុងស្រុក នៅចំពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ បន្តអូសបន្លាយ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រាជរដ្ឋាភិបាលមានដំណោះស្រាយ២ សម្រាប់រយៈពេលខ្លី និងមធ្យម ពោលគឺកម្ពុជាចាប់ផ្ដើមបង្វែរនូវកសិផលដែលដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ក្នុងស្រុក ជាពិសេសការកែច្នៃធ្វើផលិតកម្មចំណីសត្វ។
លោកបានថ្លែងបន្ថែមថា៖ «យើងឃើញករណីមួយគឺថា កន្លងមក រឿងពោត ដំឡូងមី ត្រូវបាននាំចេញទៅប្រទេសថៃ ដើម្បីបម្រើឱ្យឧស្សាហកម្មកែច្នៃចំណីសត្វនៅក្នុងប្រទេសថៃ ឥឡូវនេះ នៅពេលដែលព្រំដែនបិទ យើងក៏អាចបង្វែរធាតុចូលនេះ ទៅធ្វើជាផលិតកម្មចំណីសត្វនៅក្នុងស្រុកផងដែរ»។
បើតាមលោក ឃឹម ហ្វីណង់ កន្លងមកកម្ពុជាមានក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន CP ដែលបានព្យាយាមធ្វើចំណីសត្វក្នុងស្រុកដែរ។

លោក ឃឹម ហ្វីណង់បន្ថែមថា៖« យើងបង្វែរទិសដៅនៃធាតុចូលរបស់យើងឱ្យត្រូវនឹងទិសដៅនៃការធ្វើផលិតកម្មចំណីសត្វនៅក្នុងស្រុក ហើយក្រសួងកសិកម្មបានធ្វើការរួចហើយជាមួយក្រុមហ៊ុន CP ទោះបីជាក្រុមហ៊ុន CP ជាក្រុមហ៊ុនថៃក៏ដោយ យើងមិនប្រកាន់ទេ គាត់ចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា»។
ម្យ៉ាងទៀត កម្ពុជាធ្វើពិពិធកម្មទីផ្សារ ក្នុងរយៈពេលខ្លី ក្រៅតែពីយើងបង្វែរពីការនាំចេញស្រស់ពីការធ្វើផលិតកម្មចំណីសត្វក្នុងស្រុក យើងធ្វើពិពិធកម្មទីផ្សារពីព្រោះ ដំឡូងមី ពោត វៀតណាមក៏ត្រូវការ ចិនក៏ត្រូវការ អញ្ចឹងយើងធ្វើការតភ្ជាប់ទីផ្សារជាមុនហើយ។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖« ការបិទព្រំដែនកម្ពុជា-ថៃ យើងមានបញ្ហាចំនួន ២ ទាំងនាំចេញ និងនាំចូល រាល់ការធ្វើពាណិជ្ជកម្មតែងតែប៉ះពាល់ខ្លះហើយ ខាងថៃ ក៏ប៉ះពាល់ ខាងកម្ពុជាក៏ប៉ះពាល់។ បញ្ហាវានៅត្រង់ថា តើយើងអាចដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់ហ្នឹងបានដល់កម្រិតណា បើយើងនិយាយអំពីកសិផលការចូលពីថៃ មកខ្មែរវិញ ចំណុចនេះ គឺជារឿងបន្ទាប់បន្សំតិចតួចបំផុត»។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «កម្ពុជាមិនពឹងអីច្រើនពីថៃទេ បើយើងនិយាយពីបន្លែផ្លែឈើ មែនទែនបន្លែផ្លែឈើមួយចំនួន គ្រាន់តែ ឆ្លងកាត់ចូលមកកម្ពុជា ហើយចេញទៅប្រទេសទី៣ ប៉ុន្តែមានរបស់ខ្លះ បងប្អូននៅជាប់ព្រំដែន វាជិត អញ្ចឹងគាត់យកពីគេមកប្រើវាស្រួល ប៉ុន្តែក៏មិនមែនបានន័យថា យើងផលិតមិនបានដែរទី១ យើងអាចយកពីកន្លែងផ្សេងបំពេញឱ្យគាត់បាន ទី២ យើងក៏យកពីប្រទេសដ៏ទៃ ដើម្បីមកបំពេញឱ្យបានដែរ»។
លោកបន្ថែមថា៖ «អំពីរឿងជី ដែលជាធាតុចូលកសិកម្មចុះ ទទួលស្គាល់ថាបងប្អូននៅជាប់ព្រំដែនថៃនេះ គាត់នាំចូលជី ពីថៃ គាត់អាចថា គុណភាពល្អ ថោកជាង ឬវាជិតជាង ប៉ុន្តែសួរថា យើងអត់អាចនាំចូលជីពីចិនបានទេ ឬអត់អាចនាំចូលជីពីវៀតណាមបានទេ ឬយ៉ាងណា? ហើយមែនទែនទៅ ថៃក៏មិនមែនជាប្រទេសផលិតជីដែរ ថៃក៏នាំចូលជីពីចិន និងប្រទេសដ៏ទៃដើម្បីយកមកផ្គុំធ្វើផលិតកកម្មជីក្នុងស្រុករបស់ខ្លួនដែរ អញ្ចឹងរឿងនេះ យើងអត់មានបញ្ហាចោទទេ ហើយយើងអាចធានាបានទាំងស្រុង រហូតដល់ពេលនេះ ខ្ញុំនិយាយហើយនិយាយទៀតថា សន្តិសុខស្បៀងរបស់កម្ពុជាមិនមានបញ្ហាទេ ទៅបីយើងបិទជាអចិន្ត្រៃជាមួយថៃ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


