វប្បធម៌ ជំនឿ
ត្រកួតក្នុងសុបិន តំណាងឲ្យលុយកាក់ហូរចូល ក្នុងផ្ទះឥតដាច់
ត្រកួតមានរូបរាងដូចសត្វក្រពើ តែប្រសិនបើអ្នកសុបិនឃើញវា តាមជំនឿបញ្ជាក់ពីលុយកាក់ មាសប្រាក់ជាច្រើន នឹងហូរចូលក្នុងផ្ទះ ។ យ៉ាងណាមិញ ក្នុងនោះក៏មានបញ្ហាខ្លះៗកើតឡើងដែរ ហើយវាអាស្រ័លើអ្នកចេះមានដំណោះស្រាយបែបណា ប៉ុណ្ណឹងឯង។
សុបិនឃើញត្រកួតវាកាត់មុខ បានន័យថា អ្នកនឹងទទួលបានសំណាងល្អ។ ប៉ុន្តែគួរប្រយ័ត្នចំពោះសុខភាពគ្រួសារទាំងអស់គ្នា។ នេះក៏ដោយសារម្នាក់ៗខំរកប្រាក់ ភ្លេចគិតពីបញ្ហាសុខភាព យ៉ាងណា សុខភាពល្អ លុយក៏ហូរចូលមកដែរ។

សុបិនឃើញត្រកួតច្រើនក្បាល បញ្ជាក់ថា អ្នកអាចនឹងទទួលបានលាភសំណាងដោយមិននឹកស្មានដល់ ក្នុងមួយពព្រិចភ្នែក។ សំណាងនោះ អាចជាសំណាងដែលអ្នកខំរកមកជាយូរហើយ។ ចូរចងចាំថា បើមានសំណាងលុយហូរចូលមកហើយ គួរកុំលោភលន់ឲ្យសោះ។
សុបិនឃើញត្រកួតវាចូលក្នុងផ្ទះ បានន័យថា អ្នកនឹងទទួលបានជំនួយពីសាច់ញាតិ និងមិត្តភ័ក្ដិឲ្យឆ្លងផុតបញ្ហានានា។ ចំណែកភារកិច្ចការងារបច្ចុប្បន្ននេះ ត្រូវបានទុកចិត្តដោយចៅហ្វាយនាយ ឬត្រូវបានដំឡើងតំណែងណាមួយ។

សុបិនឃើញត្រកួតខាំ បានន័យថា ក្នុងអំឡុងពេលនេះ អ្នកគួរតែប្រយ័ត្ននឹងពាក្យសំដីខ្លួនឯង ។ ជាពិសេស រឿងអ្នកដទៃក៏កុំចេះដឹងច្រើន ព្រោះវាអាចនាំឲ្យមានជម្លោះ ហើយមុនពេលនិយាយអ្វីមួយ គួរគិតឲ្យបានម៉ត់ចត់សិន ចៀសវាងបង្កជាទំនាស់ នាំតែបញ្ហាវែងឆ្ងាយ៕
គ្រូ ណុប
ចុចអាន៖ក្អែប ក្នុងសុបិន សំដៅដល់លាភសំណាង ពីមនុស្សភេទផ្ទុយ
ចុចអាន៖ឃើញខ្លួនឯងបម្រើអាហារ ក្នុងសុបិន អត្ថន័យបង្ហាញពី ភាពសប្បុរស បរិបូរណ៍ និងវិបុលភាព ក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ