វប្បធម៌ ជំនឿ
ឃើញខ្លួនឯងបម្រើអាហារ ក្នុងសុបិន អត្ថន័យបង្ហាញពី ភាពសប្បុរស បរិបូរណ៍ និងវិបុលភាព ក្នុងជីវិត
សុបិនមានការបកស្រាយផ្សេងៗគ្នា ទាក់ទងនឹងអ្វីដែលអ្នកកំពុងបម្រើ និងអ្នកដែលយើងកំពុងបម្រើក្នុងសុបិន។ យ៉ាងណាមិញ ការផ្ដល់អាហារនៅក្នុងសុបិន បង្ហាញពីភាពសប្បុរស និងការបម្រើអាហារដល់នរណាម្នាក់ បង្ហាញពីភាពបរិបូរណ៍ និងវិបុលភាព។ ការបម្រើអាហារក្នុងសុបិន អាចជាសញ្ញាថា អ្នកនឹងយកឈ្នះលើការលំបាក ហើយសម្រេចបាននូវគោលដៅ និងគោលបំណងក្នុងជីវិត។
អត្ថន័យលម្អិតនៃការបម្រើអាហារក្នុងសុបិន ការបម្រើអាហារសុខភាព ឬអាហារមានជីវជាតិដល់នរណាម្នាក់ អត្ថន័យបង្ហាញពីការផ្លាស់ប្តូរ ឬសញ្ញាវិជ្ជមាន និងការបម្រើអាហារមិនល្អ ឬមិនប្រក្រតី នឹងតំណាងឲ្យសញ្ញាអវិជ្ជមាន នៅក្នុងជីវិតនាបច្ចុប្បន្ននេះ។

ការដែលសុបិនឃើញខ្លួនឯងកំពុងបម្រើអាហារ បញ្ជាក់បានថា អ្នកគឺជាមនុស្សដែលមានកាតព្វកិច្ច លះបង់ ឬមានកិច្ចខិតខំប្រឹងប្រែងសំខាន់ៗក្នុងជីវិត ។ ក្នុងកម្រិតមួយ ភាពគួរសម និងការលះបង់គឺល្អ ប៉ុន្តែនៅពេលនិយាយអំពីតម្លៃខ្លួនឯង ឬការគោរពខ្លួនឯង នោះវាគឺជាសញ្ញាព្រមានមួយទៅវិញ។
មនុស្សចាប់ផ្តើមវាយតម្លៃសមត្ថភាពរបស់អ្នក ដោយផ្អែកលើធម្មជាតិដែលចុះចូលនិងយើង ហើយទទួលយកដោយយល់ស្រប។ ដូច្នេះក្រោយភ្ញាក់ពីដំណេកត្រូវវិភាគស្ថានភាពជីវិត ដើម្បីសិក្សា យល់ពីអត្ថន័យដ៏ត្រឹមត្រូវ និងការផ្សារភ្ជាប់នៃសុបិនដែលឃើញ។
បម្រើអាហារពេញមួយថ្ងៃ ឬអាហារជាច្រើនដល់នរណាម្នាក់ក្នុងសុបិន ការបម្រើអាហារពេញមួយថ្ងៃ ឬអាហារជាច្រើនដល់នរណាម្នាក់ក្នុងសុបិន ត្រូវបានចាត់ទុកថាជាសញ្ញាល្អ និងជានិមិត្តរូបនៃភាពជោគជ័យ សុភមង្គល ទ្រព្យសម្បត្តិ នៅក្នុងជីវិតបច្ចុប្បន្ន។
ប្រសិនបើអ្នកកំពុងបម្រើអាហារដល់មនុស្សជាច្រើន នោះតំណាងឲ្យភាពសម្បូរបែប ភាពរុងរឿងនៃជីវិត។ ដូច្នេះត្រៀមខ្លួន ដើម្បីរីករាយនឹងផលផ្លែផ្កា នៃអំពើល្អ ដែលយើងបានធ្វើកន្លងមក។ មួយទៀត សុបិនអាចទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃជីវិតសព្វថ្ងៃនេះដែរ។

ឃើញខ្លួនឯងកំពុងបម្រើអាហារដល់មនុស្សប្លែកមុខ សុបិនបែបនេះ ក៏អាចជាសញ្ញាដាស់តឿនថា យើងកំពុងទទួលខុសត្រូវចំពោះសុខុមាលភាពខ្លួនឯងឲ្យខ្លាំងក្លា។ ជាការល្អ ដែលយើងមើលថែអ្នកដទៃបានយ៉ាងល្អ ប៉ុន្តែក៏ត្រូវផ្ដោតលើខ្លួនឯងជាចម្បងដូចគ្នា។ ក្ដីសុបិន សេចក្ដីប្រាថ្នា គោលដៅ និងបំណងប្រាថ្នារបស់យើង ក៏មានមានសារៈសំខាន់ ហើយក៏ទាមទារការលះបង់មកដែរ។
បើសិនឃើញខ្លួនឯងកំពុងយកអាហារដែលមានក្លិនស្អុយ ឬរលួយ ទៅឲ្យគេ វាតំណាងឲ្យទម្លាប់ដ៏ខ្ចិលរបស់យើងនៅខាងក្រៅ អាចថាយើងចំណាយវាមិនល្អ។ សុបិននោះ ចង់ដាស់តឿនថា យើងត្រូវតែឆ្លាតជាងមុន ជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ជាពិសេសថ្មីៗនេះ យើងកំពុងចំណាយលុយលើរបស់ដែលមិនចាំបាច់ ឬចំណាយលើសប្រាក់ដែលរកបានក៏មាន។
បម្រើអាហារដុត ឬមិនឆ្ងាញ់ក្នុងសុបិន អាហារដុតក្នុងសុបិន តំណាងឲ្យសំណាងមិនល្អ ឬការបាត់បង់អ្វីមួយដែលយើងសែនស្រលាញ់ខ្លាំង។ ប្រសិនបើអ្នកហៀបនឹងប្រថុយអ្វីថ្មី នោះក្តីសុបិនរបស់អ្នក គឺជាសញ្ញាមួយដែលថា នេះមិនមែនជាពេលវេលាដ៏ត្រឹមត្រូវនោះទេ។ ក្តីសុបិនអាចមានន័យស្រដៀងគ្នា នៅក្នុងជីវិតផ្ទាល់ខ្លួន ដូច្នេះចូរយកវាមកត្រិះរិះ មុនធ្វើអ្វីមួយ។ ប្រយ័ត្នជួបបញ្ហាធំ មិនដឹងខ្លួន។
រសជាតិអាហារមិនសូវឆ្ងាញ់ ឬមិនគួរឲ្យចង់ញ៉ាំ នៅក្នុងសុបិន តំណាងឲ្យការចម្អិនមិនទាន់ឆ្អិន ឬប្រញាប់ប្រញាល់ពេក។ សុបិននេះ កំពុងដាស់តឿនថា យើងនៅមិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់បញ្ហាប្រឈម និងលក្ខខណ្ឌមិនប្រាកដប្រជាមួយចំនួន។ ដូច្នេះចូរធ្វើការលើផែនការ និងអនុវត្តឲ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហាប្រឈម។ សុបិនបែបនេះ ក៏អាចបង្ហាញពីស្ថានភាព ឬឧប្បត្តិហេតុ ដែលមិនអាចទាយទុកជាមុនបានដូចគ្នា។

សុបិនឃើញបម្រើអាហារដល់ខ្លួនឯង គឺដូចជាផ្តល់ឲ្យខ្លួនឯងនូវការផ្តោតអារម្មណ៍ និងថាមពលត្រឹមត្រូវ។ សុបិនបែបនេះត្រូវបានចាត់ទុកថា ជាសុបិនល្អ និងរីករាយ ព្រោះវាឆ្លុះបញ្ចាំងពីតម្រូវការនៃការថែទាំ និងសុខុមាលភាពផ្ទាល់ខ្លួន។
យ៉ាងណាមិញ សូមចំណាំអំពីអាហារដែលអ្នកកំពុងបម្រើឲ្យខ្លួនឯង នៅក្នុងសុបិន។ ប្រសិនបើអ្នកកំពុងបម្រើនូវអាហារដែលមានសុខភាពល្អ និងរសជាតិឆ្ងាញ់ក្នុងបរិមាណត្រឹមត្រូវ នោះចង់បញ្ជាក់ពីភាពរីករាយ នឹងការផ្លាស់ប្តូរថ្មីៗ នាពេលខាងមុខ ឬការចាប់ផ្ដើមថ្មី ក្នុងជីវិតទៅទៀត៕
គ្រូ ណុប
ចុចអាន៖ឃើញស្ត្រីចម្លែកក្នុងសុបិន អត្ថន័យទាក់ទងនឹងមិត្តភាព
ចុចអាន៖សត្វកណ្ដុរក្នុងសុបិន ចូរប្រយ័ត្នប្រយែងខ្លួន អាចមានគេនិយាយអាក្រក់ពីក្រោយខ្នង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


