Connect with us

សេដ្ឋកិច្ច

អតីតនិស្សិតសាលាភូមិន្ទកសិកម្មចម្ការដូងប្រាប់ក្បួនចិញ្ចឹមកង្កែបឱ្យត្រូវស្តង់ដារអាចប្រមូលលក់បានមួយថ្ងៃ ១តោន

បានផុស

នៅ

ជាអតីតនិស្សិតជំនាញខាងវិទ្យាសាស្ត្រជលផល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង លោក គង់ គឹមឆាវ ជាអ្នករស់នៅភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ពីយុទ្ធសាស្ត្រចិញ្ចឹមកង្កែបសាច់លក់ចេញបានមួយខែៗមិនក្រោម ៣០តោន តាមរយៈការចងគ្នាជាក្រុមអ្នកជំនាញចិញ្ចឹមកង្កែបទ្រង់ទ្រាយធំ តាមផ្ទះ មានចំនួនប្រមាណ ៥០គ្រួសារ ក្នុងសហគមន៍របស់ខ្លួន។

សព្វថ្ងៃ លោក គឹមឆាវ ជាប្រធានក្រុមផ្នែកប្រមូលកង្កែប និងបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមកង្កែបសាច់ និងភ្ញាស់កូនកង្កែបលក់ ឈ្មោះថា «បណ្ដុះអាជីវកម្មវារីវប្បកម្មកន្ទ្រាំងមានជ័យ» ដែលជាក្រុមអ្នកជំនាញចិញ្ចឹមកង្កែប មានការទទួលស្គាល់ដោយមន្ទីរកសិកម្មខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គឹមឆាវ បានរៀបរាប់ពីការចាប់ផ្ដើមមុខរបរចិញ្ចឹមកង្កែបនេះថា ក្រោយបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០១៦ លោក ចេញធ្វើការងារស្ម័គ្រចិត្តឱ្យគេបានរយៈពេលប្រហែល ៦ខែ។ បន្ទាប់ពីនោះ លោកក៏បានចាប់ផ្ដើមរៀបចំ ទីតាំងចិញ្ចឹមកង្កែបសាច់ និងភ្ញាស់កូនកង្កែបលក់ដោយខ្លួនឯងតាំងពីពេលនោះមក។

មូលហេតុដែលអតីនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូងរូបនេះ សម្រេចចិត្តចាប់មុខរបរចិញ្ចឹមកង្កែបដោយសារតែខ្លួនគិតថា នេះជាមុខរបរដែលត្រូវនឹងជំនាញខ្លួន ហើយការប្រមូលផលទៀតសោត ក៏មានរយៈពេលខ្លី គឺត្រឹមតែ មួយខែកន្លះ ឬពីរខែ អាចប្រមូលលក់ចេញបានហើយ។ ជាពិសេសមុខរបរដ៏នេះ មិនទាមទារទីតាំង ឬដើមទុនធំនោះទេ។ ខុសពីការចិញ្ចឹមពពួកត្រី គឺប្រើរយៈពេលប្រមូលផលយូរជាង ហើយត្រូវការទីតាំងល្អ និងប្រភពទឹកស្អាត ជាដើម។ នេះបើតាមការបញ្ជាក់របស់ គឹមឆាវ ។  

បច្ចុប្បន្នបើទោះបីជា តម្លៃកង្កែបសាច់ មិនសូវជាមានតម្លៃខ្ពស់ ដូចកាលពីមុនកូវីដរាតត្បាត ប៉ុន្តែក្នុងមួយថ្ងៃៗ លោក គឹមឆាវ និងក្រុមការងារចិញ្ចឹមកង្កែបលោក នៅតែអាចលក់ចេញឱ្យភ្ញៀវបានមួយថ្ងៃប្រហែល ១តោន ឬថ្ងៃខ្លះអាចលើសពីនេះផង។

គឹមឆាវ ប្រាប់ឱ្យដឹងថា ការចិញ្ចឹមកង្កែបរបស់លោកដំបូង គឺប្រើប្រាស់តង់ ហើយដាក់មេពូជ ប្រហែល២០ ទៅ៣០ គូ ប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ គឹមឆាវ អាចពង្រីកអាងចិញ្ចឹមកង្កែបដល់ទៅ ៤៧អាង។ និយាយដល់តម្លៃទីផ្សារ កង្កែបសាច់បច្ចុប្បន្ន រៀងធ្លាក់ថ្លៃបន្តិច បើប្រៀបនឹងកាលមុនកូវីដ មួយគីឡូ តម្លៃដល់ទៅ ៧ពាន់រៀល ហើយមានឈ្មួញមកដឹកដល់កន្លែងតែម្ដង។

«កាលពីមុន ទីផ្សារកង្កែប ពួកខ្ញុំលក់បានត្រឹមក្នុងខេត្តទេ តែឥឡូវអាចយកទៅលក់ដល់កន្លែងបោះដុំ ម្ដុំព្រែកព្នៅ ហើយក្នុងមួយថ្ងៃៗ បើប្រមូលបានច្រើន អាចមួយថ្ងៃលោតដល់ ១០តោន ក៏មានដែរ ព្រោះមានម៉ូយពីភ្នំពេញបញ្ជាទិញ និងដឹកកដល់កន្លែងតែម្ដង»។ គឹមឆាវ បន្ថែម។

ដោយសារមើលឃើញពីប្រសិទ្ធភាពនៃការប្រមូលកង្កែបស្តុបទុកលក់ជាក្រុមដូច្នេះ ផ្ដល់ភាពងាយស្រួល មិនបារម្ភខ្លាចខ្វះទីផ្សារ ឬឈ្មួញក្រឡុកទីផ្សារ ជាពិសេសមានការទទួលស្គាល់ និងលើកទឹកចិត្តពីមន្ទីកសិកម្មខេត្តសៀមរាបទៀតនោះ សព្វថ្ងៃមានប្រជាកសិករ ចិញ្ច្ឹមកង្កែបប្រមាណជាង ១០០នាក់ បន្ថែមទៀត ពួកគាត់ចង់ចូលរួមសហការជាមួយក្រុមលក់កង្កែប «បណ្ដុះអាជីវកម្មវារីវប្បកម្មកន្ទ្រាំងមានជ័យ» របស់ គឹមឆាវ ផងដែរ។

និយាយដល់បច្ចេកទេសចិញ្ចឹមកង្កែបសាច់លក់វិញ ប្រធានក្រុមប្រមូលកង្កែបលក់បោះដុំ ប្រចាំស្រុកប្រាសាទបាគង រូបនេះ ពន្យល់ថា៖ ត្បិតកង្កែបជាសត្វងាយស្រួលចិញ្ចឹម និងចំណាយទុនតិចមែន តែបងប្អូនប្រជាកសិករ ក៏ត្រូវយល់ពីគន្លឹះ និងបច្ចេកទេសមួយចំនួនឱ្យច្បាស់សិនដែរ ជៀសវាងចិញ្ចឹមតាមទម្លាប់បែបប្រពៃណី តាមៗគ្នា។

គឹមឆាវ ព្យល់ថា៖ ចង់ចិញ្ចឹមកង្កែបបានផលល្អ ត្រូវគិតទៅដល់កត្តាសំខាន់ ៤យ៉ាង រួមមាន៖

១. ពូជកង្កែប (ត្រូវចេះរើសពូជកង្កែបដែលល្អ)

២. គុណភាពទឹក (ត្រូវដូរទឹកមួយថ្ងៃម្ដង គិតដល់កម្រិត PH)

៣. ការថែទាំ និងផ្ដល់ចំណី (គិតដល់កម្រិតប្រូតេអុីនក្នុងចំណីឱ្យបានខ្ពស់ តិចបំផុត ៣០ភាគរយ)

ក្រៅពីការប្រមូលកង្កែបសាច់លក់ក្នុងក្រុមអ្នកចិញ្ចឹមកង្កែប គឹមឆាវ ប្រាប់ថា ក្រុមការងារបច្ចេកទេសចិញ្ចឹមកង្កែបរបស់លោក ក៏ភ្ញាស់កង្កែបលក់ផងដែរ។ ក្នុងមួយថ្ងៃ អាចភ្ញាស់កូនកង្កែបបាន ចន្លោះពី ៥សែន ទៅ ៨សែនកូន ក្នុងមួយខែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២២ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម