សេដ្ឋកិច្ច
បុរសម្នាក់ ប្រមូលទិញស្រកីដូង ផលិតជាជីធម្មជាតិជិត១០មុខ
ស្ថិតក្នុងវ័យ ៣៦ ឆ្នាំ លោក លី តូនី ដែលជាម្ចាស់សិប្បកម្ម មិត្តកសិករ ( Friend of Farmers) ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានកំពុងប្រមូលទិញស្រកីដូងប្រមាណ៥តោនក្នុងមួយថ្ងៃ ផលិតចេញជាជីជិត១០មុខ សម្រាប់ចែកចាយទៅកាន់ទីផ្សារក្នុងស្រុក ដែលភាគច្រើនបម្រើឱ្យវិស័យកសិកម្ម និងបានចូលរួមចំណែកជួយដល់បរិស្ថាន។

លោក លី តូនី បានប្រាប់ កម្ពុជាថ្មី ថា ជារៀងរាល់ថ្ងៃ លោកបានប្រមូលទិញស្រកីដូងប្រមាណជាង៥តោន ដើម្បីយកមកផលិតចេញជាជីកំប៉ុសផ្សេងៗ សម្រាប់បម្រើឱ្យវិស័យកសិកម្មនៅកម្ពុជា ពិសេសគឺខេត្តសៀមរាបផ្ទាល់តែម្ដង។

ជំនាញផលិត និងកែច្នៃជីនេះ លោក លី តូនី បញ្ជាក់ថា លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីចុងឆ្នាំ២០២៣ មកម្ល៉េះ ដោយហេតុស្រឡាញ់ការងារកសិកម្ម និងដាំដុះដំណាំ ទើបបណ្ដាយឱ្យលោកចាប់ផ្ដើមសិក្សាសា្រវជ្រាវការកែច្នៃ និងផលិតជីនេះ រហូតមក។
បច្ចុប្បន្នសិប្បកម្ម មិត្តកសិកររបស់លោក លី តូនី បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងកែច្នៃជី សម្រាប់បម្រើឱ្យវិស័យកសិកម្ម ក្នុងនោះមានដូចជា៖ ដីសម្រាប់បណ្ដុះកូនដំណាំ ជីកំប៉ុសធម្មជាតិ ដីដាំសម្រេច និងស្រកីដូងម៉ត់ ភាគច្រើនជាជីធម្មជាតិ ១០០ភាគរយ ដែលបានកែច្នៃ និងប្រើប្រាស់ឡើងវិញជួយដល់បរិស្ថានសង្គមផងដែរ។

អតីតអ្នកជំនាញរៀបចំសួនរូបនេះ បានឱ្យដឹងទៀតដែរថា ទាក់ទងនឹង ស្រកីដូងម៉ត់ទាំងនេះ វាមានលក្ខណៈពិសេសជាងផលិតផលនាំចូលពីប្រទេសជិតខាងខ្លាំង មិនថាតម្លៃ ឬគុណភាពនោះទេ ការផលិតក្នុងស្រុកបានជួយដល់បង្កើតការងារដល់ពលរដ្ឋខ្មែរ និងបានចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ បានមួយកម្រិត ផងដែរ។
ចំពោះទីផ្សារវិញ ជីរបស់សិប្បកម្មមិត្តកសិករ បច្ចុប្បន្នបានចែកចាយ និងបានទទួលស្គាល់ដោយសហគមន៍ទំនើបមួយចំនួនក្នុងខេត្តសៀមរាប និងក៏នាំចេញទៅលក់នៅបណ្ដាខេត្តមួយចំនួនទៀត ដូចជា៖ បន្ទាយមានជ័យ កំពង់ចាម និងខេត្តកណ្ដាល ជាដើម។


សិប្បកម្មមិត្តកសិករ ជាសិប្បកម្មកែច្នៃ និងផលិតជីខ្នាតតូចមួយ ដែលស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្កែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន សិប្បកម្មនេះ អាចកែច្នៃ និងផលិតជីបានជាង១០តោន ក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា៕


អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


