សេដ្ឋកិច្ច
កសិករចិញ្ចឹមកង្កែប អាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបានល្អប្រសើរ
កសិករនៅ ក្នុងខេត្តស្ទឹងត្រែងចិញ្ចឹមកង្កែបលក់សម្រាប់បង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ ប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ។
អ្នកចិញ្ចឹមកង្កែបនៅក្នុងខេត្តស្ទឹងត្រែងមានចំនួនមិនច្រើនប៉ុន្មានទេ ក៏ប៉ុន្តែកសិករចិញ្ចឹមកង្កែបលក់លើកឡើងថា មុខរបរមួយនេះងាយស្រួលឆាប់ទទួលបានផល និងបង្កើនប្រាក់ចំណូលដល់ជីវភាពគ្រួសារឱ្យកាន់តែធូរធារ។

ម្យ៉ាងទៀត ទីផ្សារលក់សាច់កង្កែបក្នុងខេត្តស្ទឹងត្រែងមានអ្នកបញ្ជាទិញមិនខ្វះឡើយ។
លោក សុខ ធី កសិករចិញ្ចឹមកង្កែបនៅ ភូមិបានម៉ៃឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែងបានរៀបរាប់ថា មុខរបរចិញ្ចឹមកង្កែបឆាប់ទទួលបានផលត្រឹមតែមួយខែកន្លះទៅ ២ខែ និងអាចលក់បានហើយវាងាយស្រួលជាងចិញ្ចឹមជ្រូក និងចិញ្ចឹមគោ នេះជាការយល់ឃើញរបស់លោក។

លោកបន្តថាការចិញ្ចឹមកង្កែបរបស់លោកគឺចេះបន្តពីគ្នាមិនទាន់ត្រូវតាមស្តង់ដារ បច្ចេកទេសនៅឡើយ លោកសុំឲ្យខាងជំនាញពាក់ព័ន្ធផ្ដល់មធ្យោបាយ ឬបច្ចេកទេសដល់អ្នកចិញ្ចឹមកង្កែបដើម្បីឈានទៅរកភាពជោគជ័យ។
លោកស្រីសមវិចិត្រនាយខណ្ឌជលផលស្ដីទីខេត្តស្ទឹងត្រែងបានជំរុញដល់អ្នកចិញ្ចឹមត្រីនិងកង្កែបក្នុងខេត្តស្ទឹងត្រែងឱ្យដាក់គោលដៅច្បាស់លាស់ពង្រីកកាន់តែធំ។

ករណីអ្នកចិញ្ចឹមកង្កែបនៅមិនទាន់យល់ច្បាស់ពីបច្ចេកទេសអាចទំនាក់ទំនងមកខាងមន្ត្រីជំនាញខណ្ឌជលផលខេត្តបាន។
លោកនាយខណ្ឌបានពន្យល់ថា ការចិញ្ចឹមកង្កែបមានវិធីច្រើនយ៉ាងអាចធ្វើទៅបានដោយយោងតាមទំហំដីតូចធំនឹងរៀបជាអាងឬតង់ជាដើម។
លោកបន្តថាកង្កែបដែលកសិករចិញ្ចឹមភាគច្រើនអាចជាកង្កែបផលិតក្នុងស្រុក កង្កែបដែលយកមកចិញ្ចឹម ឬបង្កាត់ គេដាក់ឈ្មោះថា កង្កែបមាឌធំ ឬកង្កែបកូប ឬកង្កែបអូប ដែលមានឈ្មោះជាភាសារអង់គ្លេសថា Rana tigrina។

បច្ចុប្បន្ននៅក្នុងខេត្តស្ទឹងត្រែងពុំទាន់មានការចិញ្ចឹមកង្កែបដែលមានលក្ខណៈទ្រង់ទ្រាយធំដូចតាមបណ្ដាខេត្តដទៃទៀតនៅឡើយ។ខេត្តស្ទឹងត្រែងមានអ្នកចិញ្ចឹមកង្កែបមិនដល់ ១០ គ្រួសារផង។
លោកនាយខណ្ឌថានៅចំពោះមុខពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវ៉ារីសាស្រ្តមេគង្គលើនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយនោះ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង នឹងជំរុញដល់កសិករដែលចិញ្ចឹមកង្កែបឱ្យកាន់តែច្រើនឡើងដើម្បីតម្រូវការទីផ្សារ។

លោក ស្រី សមវិចិត្ រនាយខណ្ឌជលផលបាននិយាយថា សព្វថ្ងៃកង្កែបលក់នៅលើទីផ្សារក្នុងមួយគីឡូក្រាមមានតម្លៃចាប់ពី ១០០០០ ទៅ ១៥០០០ រៀល ពេលដែលកន្លែងបង្កាត់ពូជត្រី សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ កសិករអាចមកសិក្សាជាក់ស្ដែងនឹងទទួលទិញកូន ដែលមានតម្លៃទាបជាងទីផ្សារយកទៅអនុវត្តជាក់ស្តែងនិងងាយជោគជ័យ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ