សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដំណើរការ នូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា”
ពិធីដាក់ដំណើរការជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិ ស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ត្រូវបានធ្វើឡើងនៅ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ក្រោមវត្តមានរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត សមាគមអង្គការ សង្គមស៊ីវិលដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្តុះ និងពន្លឿនអាជីវកម្ម បណ្តាញវិនិយោគិននិងធុរកិច្ចថ្មី តាមរយៈប្រព័ន្ធវីដេអូ Zoom។

ការរៀបចំកម្មវិធីថ្នាក់ជាតិនេះ មានគោលបំណងធំៗចំនួន៤ រួមមាន ១. ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នា តាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល។ ២. សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មីដោយបំពេញមុខងារគាំទ្រឱ្យគ្នាទៅ វិញទៅ មករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី។ ៣. ផ្ដល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយទាក់ទងនឹងសហគ្រិនភាពធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូលតាមថ្នាលឌីជីថល និង ៤. ជាវេទិកាជាតិមួយ ក្នុងការថ្ពក់ទៅ នឹងកម្មវិធីស្រដៀងគ្នារបស់បណ្តាប្រទេសនានា។

ការអភិវឌ្ឍធុរកិច្ចឌីជីថល គឺជាសរសរស្តម្ភមួយក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយផ្តោតលើការគាំទ្រប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនិងធុរកិច្ចថ្មីតាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មីទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។ តាមទិសដៅ នេះរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ក្រោមការសម្របសម្រួលពីសំណាក់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង សហគ្រិនខ្មែរ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួនសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមរៀបចំកម្មវិធីថ្នាក់ជាតិ “ធុរកិច្ចថ្មីកម្ពុជា” ឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាពសម្រាប់ជាឧត្តមប្រយោជន៍ទាំងអស់គ្នាដូចខាងក្រោម៖

១. គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមចំណែកក្នុងការបង្កើនអន្តរសកម្មរវាងតួអង្គ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីរៀបចំកម្មវិធីគាំទ្រ ធុរកិច្ចថ្មីនានា ឱ្យកាន់តែមានគុណភាព, ការពង្រឹង សមត្ថភាពបច្ចេកទេស, ការបន្ថែមបំណិនសហគ្រិនភាព, ការបង្កើនទុន និង ការផ្តល់ឱកាសទទួលបានការវិនិយោគ, ព្រមទាំងការចូលរួមជាអ្នកទទួលប្រើប្រាស់សេវាកម្ម/ លិតផល របស់ធុរកិច្ចថ្មី និង ជាអ្នកផ្តល់ការគាំទ្រនានា។
២. គ្រប់តួអង្គពាក់ព័ន្ធ ត្រូវចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសហគមន៍ធុរកិច្ចថ្មីកម្ពុជា រួមមាន៖ ការបង្ហាញសកម្មភាព, ការផ្សព្វផ្សាយផលិតផល/សេវាកម្ម,ការចែករំលែកបទពិសោធន៍, ការផ្តល់ប្រឹក្សា និងការគាំទ្រនានាទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ ដើម្បីបង្កើតលក្ខខណ្ឌអំណោយ-ផលដល់ប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មីកម្ពុជា។
៣. សិស្ស/និស្សិត, ធុរជន និងនវានុវត្តន៍ជន ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ទាំងជំនាញរឹង និងទន់ តាមរយៈការរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សា ការស្រាវជ្រាវ កម្មសិក្សា និងការចូលរួមជាមួយកម្មវិធីគាំទ្រធុរកិច្ចថ្មីនានាដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងបង្កើតធុរកិច្ចថ្មីប្រកបដោយនវានុវត្តន៍ និងមានឱកាសទទួលបានជោគជ័យខ្ពស់។
៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ត្រូវផ្តល់ការគាំទ្រធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី តាមវិស័យរៀងៗខ្លួន តាមរយៈការបញ្រ្ជាបសកម្មភាពគាំទ្រ ទៅ ក្នុងផែនការប្រចាំឆ្នាំ និងការផ្តល់គោលនយោបាយលើកទឹកចិត្តនានា។
៥. គ្រប់តួអង្គពាក់ព័ន្ធត្រូវចូលរួមចែករំលែកទិន្នន័យដែលមានគុណភាពនៅ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរួមមាន៖ ព័ត៌មានទាក់ទងនឹងធុរកិច្ចថ្មី កម្មវិធីគាំទ្រធុរកិច្ចថ្មី ការវិនិយោគ ការប្រឹក្សាណែនាំ ការជួបជុំ សិក្ខាសាលា ខ្លឹមសារទាក់ទងនឹងធុរកិច្ចថ្មី របាយការណ៍ និងឯកសារស្រាវជ្រាវក៏ដូចជាធនធានឌីជីថលពាក់ព័ន្ធនានាក្នុង “ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា” ដើម្បីផ្តល់ព័ត៌មានសម្បូរបែបនិងផ្តល់ចំណេះដឹងដល់ធុរជន, សិស្ស-និស្សិត និងភាគីពាក់ព័ន្ធ ឱ្យបានយល់ដឹងបន្ថែមអំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនិងការធ្វើធុរកិច្ចថ្មីនៅ កម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នៅ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលដៅ កសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់នៃកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជា។ ឃ្នាស់សំខាន់មួយក្នុងការសម្រេចគោលដៅ នេះ គឺការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ប្រកបដោយភាពរស់រវើក និងពេញលេញដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការកសាង និងការអភិវឌ្ឍធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម (SME)៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


