សន្តិសុខសង្គម
Update៖ ករណីឆេះក្នុងអគារខុនដូនៅផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យទី១ កើតឡើងដោយសារឆ្លងចរន្ដពីម៉ាស៊ីនបោកខោអាវ
កាលពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះបន្ទប់ខុនដូជាន់ទី១១ នៃអគ្គខុនដូមួយកន្លែងនៅផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះត្រូវបានកម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីទប់ស្កាត់កុំឲ្យមានការរាលដាលដល់បន្ទប់ផ្សេងទៀត និងគ្រប់គ្រងបានទាំងស្រុង។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ករណីនេះ កើតឡើងដោយសារការឆ្លងចរន្ដអគ្គិសនីពីម៉ាស៊ីនបោកខាវអាវ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញអ្នកស្នាក់នៅខាងលើអគារខុនដូ មានការឆោឡោរត់ចុះមកក្រោម និងបានប្រាប់ថា មានអគ្គិភ័យឆេះបន្ទប់នៅជាន់ទី១១ ។ ភ្លាមៗ ពលរដ្ឋដែលនៅក្បែរនោះបាន មើលទៅមើលក៏ឃើញមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីបន្ទប់កើតហេតុ ទើបអ្នកឃើញហេតុការណ៍ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ការពាររាលដាល។

អគ្គិភ័យនេះបានឆាបឆេះអស់ម៉ាសុីនបោកខោអាវ និងសម្ភារៈប្រើប្រាស់អស់មួយចំនួន តែមិនបង្កអោយមនុស្សរងរបួសនោះឡើយ។ ក្នុងនោះរថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់ទីតាំងចំនួន ០៤គ្រឿង និង រថយន្តជំនួយរបស់ Khmer Beverages ០១គ្រឿង ពន្លត់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីម៉ាសុីនបោកខោអាវ បង្កជាអណ្តាតភ្លើង៕
អត្ថបទ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន