ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង
អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ លើទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី ខណៈអាកាសយានដ្ឋាន Domodedovo, Vnukovo, Sheremetyevo និង Zhukovsky របស់ទីក្រុងមូស្គូត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន។

តាមការចុះផ្សាយរបស់ RT, ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿងបានវាយប្រហាររដ្ឋធានីមូស្គូនិងតំបន់ជុំវិញ នាវេលាម៉ោង២រំលងអធ្រាត្រ ប៉ុន្តែបើយោងតាមអភិបាលក្រុងលោក Sergey Sobyanin បានឲ្យដឹងថា មិនមានការខូចខាតធំដំខ្លាំងណាស់ណាឬបណ្តាលឲ្យមានជនរងគ្រោះទេ។
យ៉ាងណា បើតាមរបាយការណ៍របស់សេវាគ្រាអាសន្នរុស្ស៊ី, មានអគារកម្ពស់ខ្ពស់មួយក្នុងតំបន់ Zelenograd ត្រូវរងការខូចខាត ខណៈរថយន្ត២គ្រឿងនៅលើផ្លូវត្រូវឆេះដោយសារតែបំណែកដ្រូន ធ្លាក់ចំ។
ការវាយប្រហារចុងក្រោយនេះ កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ស្នើឲ្យមានកិច្ចប្រជុំលើកទី៣ជាមួយរុស្ស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី នាសប្តាហ៍ក្រោយ។
រម្លឹកទៅកិច្ចប្រជុំលើកមុនកាលពីខែមិថុនា គណៈប្រតិភូរុស្ស៊ី បានដាក់លក្ខខណ្ឌថា ខ្លួននឹងព្រមឈប់បាញ់បើទីក្រុងកៀវចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយក្នុងនោះរួមមានទាំងការផ្អាកជំនួយលោកខាងលិចផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន បានច្រានចោលលក្ខខណ្ឌនេះ ដោយអះអាងថា មិនអាចទៅរួច៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


