សេដ្ឋកិច្ច
អង្គការមួយជួយកសិករបង្កើនប្រាក់ចំណូល បង្កើតទីផ្សារកសិកម្ម នៅកម្ពុជា
អង្គការហេហ្វឺកម្ពុជា បានចូលរួមពង្រឹង និងលើកកម្ពស់ផលិតផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ តាមរយៈការបណ្តុះបណ្តាល និងផ្តល់ទុនវិនិយោគសម្រាប់អនុវត្តសកម្មភាពកសិពាណិជ្ជកម្ម ផ្តោតលើខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមមាន់ស្រែខ្មែរ បន្លែសុវត្ថិភាព និងពង្រីកបន្ថែមនូវគម្រោងថ្មីៗនាពេលខាងមុខ។

អង្គការនេះ បានដាក់សម្ពោធឱ្យប្រើប្រាស់«ផ្សារសហគមន៍កសិកម្មកសិករព្រៃវិហារ»ជាផ្លូវការ ក្នុងក្របខណ្ឌគម្រោង “សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទកភាពជាតិកម្ពុជា” នៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២។
លោក ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា បានលើកឡើងថា គម្រោងកម្មវិធីនឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ ដល់គ្រួសារកសិករប្រមាណ ១៥១,០៨៩ គ្រួសារ (គិតត្រឹមឆ្នាំ ២០២៦) ក្នុងខេត្តចំនួន ១១ ខេត្ត ដែលនឹងអាចបង្កើតប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារកសិករ និងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការផ្គត់ផ្គង់ស៊ុតមាន់ កូនមាន់ មាន់យកសាច់ សាច់មាន់កែច្នៃ និងវេចខ្ចប់ មាន់ស្រែខ្មែរនៅក្នុងស្រុក និងការកាត់បន្ថយការនាំចូលសាច់មាន់ពីប្រទេសជិតខាង។

លោក ញ៉ែម សារ៉េត បានសង្កត់ធ្ងន់ថា ចាប់តាំងពី ខែ ឧសភា ឆ្នាំ ២០២០មក អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានដាក់ចេញ និងអនុវត្តយុទ្ធសាស្រ្តគន្លឹះនៃការអនុវត្តគម្រោងកម្មវិធីខ្សែច្រវាក់ផលិតកម្មកសិកម្ម ឆ្នាំ ២០២១ ដល់ ២០៣០ (Signature Program FY21-FY30) ដែលផ្តោតទៅលើសសរស្តម្ភចំនួន ៣ គឺទី១ ការពង្រីកវិសាលភាព ដែលគម្រោងកម្មវិធីក្នុងដំណាក់កាលថ្មីនឹងត្រូវពង្រីកវិសាលភាពនូវចំនួនកសិករ និងសហគមន៍កសិកម្មឲ្យទទួលបានការគាំទ្រ និងវិនិយោគធនធាន និងបច្ចេកទេស រួមទាំងការផ្លាស់ប្តូរយុទ្ធសាស្រ្តគន្លឹះក្នុងការអនុវត្តគម្រោងកម្មវិធី ដើម្បីធានាថា គ្រួសារកសិករទទួលបាននូវកំណើនប្រាក់ចំណូល និងមានជីវភាពរស់នៅប្រសើឡើង, ទី២. ការធានាបាននូវចេរភាព ដែលគម្រោងកម្មវិធីនឹងធានាបាននូវការបង្កើនទ្រព្យធនប្រាក់ចំណូល និងភាពជាម្ចាស់ការរបស់គ្រួសារកសិករតាមរយៈការគាំទ្រ និងបង្កើតឱកាសចូលរួមអភិវឌ្ឍសហគមន៍គំរូ រួមទាំងការធានាបានប្រសិទ្ធភាពនៃការដឹកនាំស្ថាប័ន និងសេដ្ឋកិច្ចរបស់សហគមន៍កសិកម្មរឹងមាំ, និងទី៣. ការពង្រីកភាពជាដៃគូ ដែលគម្រោងនឹងបន្តសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាដៃគូជាមួយ ក្រសួងស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្តុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងគ្រឹះស្ថានអប់រំ។
សូមបញ្ជាក់ថា អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៩ និងបានរៀបចំចងក្រង គ្រួសារកសិករខ្នាតតូចបានចំនួន ១៥១,០៨៩ ទៅ ៣០០,០០០គ្រួសារ (គិតត្រឹមឆ្នាំ ២០៣០) ឱ្យក្លាយទៅជាក្រុមជួយខ្លួនឯង សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវាក់តម្លៃនៃផលិតកម្មមាន់ស្រែខ្មែរ និងបន្លែសុវត្ថិភាព៕



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


