ព័ត៌មានអន្ដរជាតិ
ខេត្តថៃ ២៤ កំពុងប្រឈមភ្លៀងធ្លាក់ខ្លាំង ខណៈព្យុះថ្មីចំនួន៣នឹងមកដល់
ថៃបានចេញការព្រមានអំពីអាកាសធាតុទូទាំងប្រទេស ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកខេត្តចំនួន ២៤ ពិសេសនៅតំបន់ភាគខាងជើង ឦសាន កណ្តាល និងភាគខាងកើត ដោយទីក្រុងបាងកកស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៥ខែកក្កដានេះ។

នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករថារយៈពេល ២៤ ម៉ោង ខ្យល់មូសុងនិរតីដ៏ខ្លាំងមួយកំពុងបក់កាត់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ។ ទន្ទឹមនឹងនេះ ខ្យល់មូសុងកំពុងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ភាគខាងជើងឡាវ និងភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសថៃ។
TMD ក៏កំពុងតាមដានការកកើតនៃព្យុះថ្មីចំនួនបីក្នុងតំបន់ផងដែរ បើទោះបីជាមិនទាន់មានការរំពឹងទុកថានឹងចូលមកក្នុងប្រទេសថៃឆាប់ៗក៏ដោយ។
ខេត្តដែលមានហានិភ័យរួមមានខេត្ត Mae Hong Son, Chiang Mai, Tak, Kanchanaburi និងខេត្តផ្សេងទៀត។ ថៃណែនាំប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងទឹកជន់ពីទន្លេ ជាពិសេសនៅតំបន់ទំនាប និងក្បែរភ្នំ។

តំបន់ឆ្នេរក៏កំពុងប្រឈមនឹងស្ថានភាពសមុទ្រដ៏គ្រោះថ្នាក់ដែរ ដោយសមុទ្រ Andaman ខាងលើ និងឈូងសមុទ្រថៃភាគខាងលើ មានរលកសមុទ្រកម្ពស់ពី ២-៣ ម៉ែត្រ ហើយតំបន់ដែលមានផ្គររន្ទះ អាចនឹងមានរលកខ្ពស់លើសពី ៣ ម៉ែត្រឯណោះ។ TMD ណែនាំនាវាទាំងអស់ឱ្យធ្វើនាវាចរណ៍ដោយប្រុងប្រយ័ត្នបំផុត ហើយព្រមានទូកតូចៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យនៅជាប់ច្រាំងមួយថ្ងៃទៀតសិន។
នៅតំបន់ភាគខាងជើង និងខាងកើត និង តំបន់ភាគឦសានក៏កំពុងប្រឈមនឹងព្យុះផ្គររន្ទះផងដែរ ខណៈខេត្ត Chiang Rai, Sukhothai, Mukdahan និង Nakhon Sawan នឹងមានភ្លៀងធ្លាក់ខ្លាំង។ ចំណែកភាគខាងត្បូងនឹងមានភ្លៀងធ្លាក់រាយប៉ាយ ជាពិសេសនៅតាមឆ្នេរសមុទ្រនៃខេត្ត Prachuap Khiri Khan, Ranong និង Phang Nga។
គួរបញ្ជាក់ថាខេត្តថៃមួយចំនួនទើបតែរងគ្រោះហើយពីខ្យល់បក់ខ្លាំងនិងទឹកជំនន់ ដោយសារឥទ្ធិពលព្យុះវីពផា ដូចជាខេត្ត Nan ជាដើមកំពុងបញ្ជាជម្លៀសពលរដ្ឋចេញជាបន្ទាន់ ខណៈទឹកជំនន់ឡើងដល់កម្រិតធ្ងន់ធ្ងរបំផុត៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


