Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រំលោភច្បាប់អន្តរជាតិ ដោយវាយប្រហារបង្កការខូចខាតដល់ប្រាសាទព្រះវិហាររបស់ កម្ពុជា

បានផុស

នៅ

កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែកពីយន្តហោះ ធ្វើឲ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ ដូចនេះថៃនឹងទទួលខុសត្រូវធ្ងន់ធ្ងរទាំងផ្នែកច្បាប់ អន្តរជាតិ និងការទូត។

ទង្វើរបស់ថៃ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ប្រទេសដែលរំលោភអនុសញ្ញានេះ អាចប្រឈមមុខនឹងការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្គ្រាម។

ម្យ៉ាង តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចរួចហើយថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់កម្ពុជា។ ដូច្នេះការវាយប្រហារលើប្រាសាទនេះ មិនត្រឹមតែជាការវាយប្រហារលើអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំពានយ៉ាងច្បាស់ សេចក្តីសម្រេចរបស់តុលាការកំពូលរបស់ពិភពលោកផងដែរ។

លើសពីនេះ ការបំផ្លាញសម្បត្តិវប្បធម៌ដ៏សំខាន់ ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋធ្ងន់ធ្ងរនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ។

សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ (UN) និងប្រទេសមហាអំណាចនានា អាចដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ការទូត ឬរឹតបន្តឹងលើការធ្វើដំណើរលើប្រទេសថៃ។ ការធ្វើបែបនេះអាចនឹងប៉ះពាល់ដល់ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិរបស់ថៃយ៉ាងធ្ងន់ធ្ងរ។

មិនត្រឹមប៉ុណ្ណឹង ថៃនឹងបាត់បង់កិត្តិយស និងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិយ៉ាងអាម៉ាស់ផងដែរ។ ពិភពលោកនឹងចាត់ទុកថៃថាជាប្រទេសដែលមិនគោរពវត្ថុបុរាណពិភពលោក និងមិនគោរពច្បាប់អន្តរជាតិ។

អង្គការយូណេស្កូ (UNESCO) អាចចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងអាចស្នើដល់ស្ថាប័នអន្តរជាតិផ្សេងទៀតឲ្យចាត់វិធានការ ហើយយូណេស្កូអាចបញ្ឈប់កម្មវិធីនានារបស់ខ្លួនជាមួយថៃ។

ថៃនឹងត្រូវទទួលខុសត្រូវក្នុងការ ទូទាត់សំណងពេញលេញ ដល់កម្ពុជាសម្រាប់ថ្លៃជួសជុល និងស្តារប្រាសាទព្រះវិហារឡើងវិញ។ ថៃក៏អាចនឹងត្រូវចំណាយលើថ្លៃសំណងសម្រាប់ការខូចខាតខាងស្មារតី និងតម្លៃវប្បធម៌ដែលមិនអាចកាត់ថ្លៃបានផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ «កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម