Connect with us

សេដ្ឋកិច្ច

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣,៣ លាននាក់ កើនឡើង ៦% នៅឆមាសទី១

បានផុស

នៅ

កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ ជាង ៣,៣ លាននាក់ នៅឆមាសទី១ ឆ្នាំ ២០​២៥ កើនឡើង៦,២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាម​ក្រសួង​ទេស​ចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរណ៍ជាង ៣,៣ លានានក់ មានទេស​ចរណ៍​ថៃជាង ៩២ ម៉ឺននាក់ ធ្លាក់ចុះ ២,៨%, វៀតណាមជាង ៦០ ម៉ឺននាក់ ធ្លាក់ចុះ ៣%, ចិន ជាង ៥៨ ម៉ឺននាក់ កើនឡើង ៥០,៧%, ឡាវ ជាង ១១ ម៉ឺននាក់ ធ្លាក់ចុះ ៣៧,៥% និងអាមេរិកជាង ១១ ម៉ឺននាក់ កើន ៥,៣%។

លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរប្រាប់កម្ពុជាថ្មី ថា ភ្ញៀវទេសចរ​បរទេស​នៅ​ក្នុងខែឧសភា និងខែមិថុនា ធ្លាក់ចុះ និងចាប់ផ្ដើមកើនឡើង​នៅ​ដើមខែ ៧ និងខែ ៨ ប្រទេស​មួយ​​ចំនួននៅអឺរ៉ុបចាប់ផ្ដើមវិសមកាល ពោលគឺគេចាប់​ផ្ដើមដើរ​លេង។

លោកយល់ឃើញថា ស្ថានភាពភ្ញៀវទេសចរបរទេសនៅថេរ ខណៈ តួលេខភ្ញៀវ​ទេស​ចរណ៍ នៅតែមានសន្ទុះ​កើនឡើង។ លោក ខៀវ ធី អះអាងថា ថៃបិទច្រកព្រំដែន មិនប៉ះពាល់​ដល់​ទេសចរណ៍នៅតំបន់អង្គរនោះទេ ខណៈទេសចរបរទេសភាគច្រើនមកតាម​ច្រកវៀតណាម​ប្រមាណ ៩០%។

លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រោយការដាក់​ចេញ​នូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វិស័យទេសចរណ៍បានរីកចម្រើនឡើងវិញ​គួឱ្យកត់សម្គាល់ ដែលកំណើនទេសចរណ៍​បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបានបន្ថែមថា៖ ​«នៅក្នុងវិស័យទេសចរណ៍តាំងពីសម័យកាលកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន យើងរៀបចំយុទ្ធសាស្ត្រមួយក្នុងការសម្របខ្លួន ដូច្នេះការរៀបចំគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រ គឺត្រូវតែសម្របខ្លួនឱ្យមានភាពធន់​ឱ្យ​មានទៅនឹងការបម្រែបម្រួល ទោះបីមានកូវីដ ឬមានអីផ្សេងក្រៅពីកូវីដ ស្ថានភាពនយោបាយក្នុងតំបន់ ឬយ៉ាងណា យើងមានគោលនយោបាយមួយគឺភាពធន់ ដូច្នេះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើន ដើម្បីពង្រឹងភាព​ធន់នៅក្នុងវិស័យទេសចរណ៍ យើងព្យាយាមប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព»។

កម្ពុជារំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹងបង្កើត​ចំណូល​​ចូល​សេដ្ឋកិច្ច​​ជាង៥ពាន់លានដុល្លារ​។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើង​ប្រមាណ​ជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរ​ឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៩ វិនាទី មុន

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣,៣ លាននាក់ កើនឡើង ៦% នៅឆមាសទី១

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃ រំលោភច្បាប់អន្តរជាតិ ដោយវាយប្រហារបង្កការខូចខាតដល់ប្រាសាទព្រះវិហាររបស់ កម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្ដេចតេជោ ទម្លាយថា«ឆ្នាំ២០០៤ ថាក់ស៊ីនសម្លាប់រង្គាលលើពលរដ្ឋថៃ កាន់សាសនាឥស្លាមនៅភាគខាងត្បូងប្រទេស»

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ហេង សួរ អំពាវនាវកម្មករ-និយោជិត កុំជ្រួលច្របល់នឹងហេតុការណ៍ផ្ទុះអាវុធ នៅព្រំដែន និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ជារឿងចម្លែក ស្ត្រី​វៀតណាមម្នាក់ មានតម្រងនោមចំនួន ៤ ពេល​ពិនិត្យ​ឈឺឆ្អឹងខ្នង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

Sokha Hotels

ព័ត៌មានពេញនិយម